ព័ត៌មានអន្តរជាតិ

មនុស្ស ៣៣ នាក់ កំពុងបាត់ខ្លួនក្នុងគ្រោះថ្នាក់ទឹកជំនន់នៅប្រទេសប្រេស៊ីល

AFP

សៅប៉ូឡូ៖ យ៉ាងហោចណាស់មនុស្ស ៣៣ នាក់កំពុងបាត់ខ្លួននៅក្នុងប្រទេសប្រេស៊ីល បន្ទាប់ពីទឹកជំនន់ និងការរអិលបាក់ដីបានធ្វើឱ្យមានការបំផ្លិចបំផ្លាញនៅក្នុងរដ្ឋ ៩០ភាគរយនៃភាគខាងត្បូងនៃរដ្ឋ Rio Grande do Sul ដែលបណ្តាលឱ្យមនុស្ស ១៧៩នាក់បានស្លាប់។

ថ្ងៃនៃអាកាសធាតុធ្ងន់ធ្ងរដែលមិនធ្លាប់មានពីមុនមក ដែលចាប់ផ្តើមពីថ្ងៃទី២៩ ខែមេសា បានប៉ះពាល់ដល់ប្រជាជនជាង ២,៣៩លាននាក់ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ទីភ្នាក់ងារនេះ។

របាយ​ការណ៍​បាន​ឲ្យដឹងថា នៅ​កម្រិត​គ្រោះ​មហន្តរាយ​មនុស្ស​ជាង ៤៥ ម៉ឺន​នាក់​ត្រូវ​ជម្លៀស​ចេញ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ខណៈពេលដែលទឹកជំនន់បានចាប់ផ្តើមស្រកនៅពាក់កណ្តាលខែមិថុនា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងការស្តារឡើងវិញបានបន្ត ជាពិសេសដើម្បីស្តារប្រព័ន្ធលូក្នុងទីក្រុង ជាពិសេសនៅទីក្រុង Porto Alegre ដែលរងគ្រោះដោយទឹកជំនន់ម្តងទៀតកាលពីចុងសប្តាហ៍បន្ទាប់ពីទឹកទន្លេ Guaiba ពោរពេញដោយទឹកជំនន់។

យោងតាមលោក Paulo Pimenta ដែលត្រូវបានតែងតាំងដោយប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva បានឱ្យដឹងថា រដ្ឋាភិបាលប្រេស៊ីល បានកំណត់ថវិកាចំនួន ៨៥,៧ ពាន់លានដុល្លារ (ប្រហែល ១៥ពាន់លានដុល្លារអាមេរិក) ដើម្បីស្ដារទីក្រុង Rio Grande do Sul ឡើងវិញ។

ទីក្រុង Rio Grande do Sul ដែលជាទីតាំងរោងចក្រថាមពលកសិកម្ម និងបសុសត្វ ដែលមានទីតាំងនៅព្រំដែនជាមួយប្រទេសអាហ្សង់ទីន និងអ៊ុយរូហ្គាយ បានឃើញអ្នកស្រុកជាង ៨៩,០០០ និងសត្វ ១៥,០០០ ត្រូវបានជួយសង្គ្រោះដោយមានជំនួយពីទាហាន និងអ្នកស្ម័គ្រចិត្តក្នុងតំបន់៕
ប្រែសម្រួល ឈូក បូរ៉ា

To Top