ព័ត៌មានអន្តរជាតិ

ស្លាប់៥នាក់ នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះធុនតូច១គ្រឿងនៅក្រុងញ៉ូវយ៉ក

AFP

ញ៉ូវយ៉ក៖ កាលពីរសៀលថ្ងៃអាទិត្យមានមនុស្សចំនួន៥នាក់បានស្លាប់នៅក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះធុនតូច នៅក្រុងញ៉ូវយ៉ក ។


ក្រសួងអាកាសចរណ៍សហព័ន្ធអាមេរិក ហៅកាត់ថា (FAA) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះម៉ាស៊ីនតែមួយ Piper PA-46 បានធ្លាក់នៅម៉ោងប្រហែល២រសៀលម៉ោងនៅក្នុងស្រុក ត្រូវនឹងម៉ោង១៨និង០០នាទីម៉ោងសកលនៅជិត Sidney នៃទីក្រុងញ៉ូវយ៉ក ដែលមានចម្ងាយប្រហែល ២៤០គីឡូម៉ែត្រ ភាគពាយព្យនៃទីក្រុងញ៉ូវយ៉ក ។

អ្នកឆ្លើយតបដំបូងមិនបានរកឃើញអ្នកនៅរស់រានមានជីវិតនោះទេបន្ទាប់ពីការស្វែងរកអស់ជាច្រើនម៉ោងនៅក្នុងវាលដែលឃើញមានកម្ទេចកម្ទីដ៏ច្រើននៅក្នុងតំបន់ព្រៃ ។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន BNO News បានផ្សាយដូច្នេះ ។

យន្តហោះនេះ បានចុះបញ្ជីនៅទីក្រុង Atlanta រដ្ឋ Georgia យន្តហោះបានហោះចេញពីអាកាសយានដ្ឋានតំបន់ Albert S. Nader នៅក្នុងទីក្រុង Oneonta ទីក្រុងញ៉ូវយ៉ក នៅម៉ោង១និង៤០នាទីរសៀល ។ 

ក្រសួងខាងលើបានឲ្យដឹងថា ម៉ោង១៧និង៤០នាទី ហើយធ្វើដំណើរទៅកាន់ទីក្រុង Charleston រដ្ឋ West Virginia ។

អត្តសញ្ញាណមនុស្សទាំង៥នាក់នៅលើយន្តហោះមិនទាន់ត្រូវបានគេបញ្ចេញឲ្យដឹងនៅឡើយទេ ។

ក្រសួង និងក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិនឹងធ្វើការស៊ើបអង្កេតឧប្បត្តិហេតុមួយនេះ ។ ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិនឹងដឹកនាំការស៊ើបអង្កេត និងផ្តល់ព័ត៌មានលម្អិតបន្ថែមទៀត ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top