បរទេស៖ ប្រាក់បៀវត្សរ៍នៅក្នុងកងកម្លាំងប៉ូលីសរបស់ប្រទេសវៀតណាម បានកើនឡើងដល់ទៅ ២៤,៣៣ លានដុង ស្មើនឹងប្រហែល ៩៥៥,៨០ ដុល្លារអាមេរិក ក្នុងមួយខែ បន្ទាប់ពីការតម្លើងប្រាក់ខែគោលសម្រាប់បុគ្គលិករដ្ឋាភិបាលចាប់ពីថ្ងៃទី ១ ខែកក្កដានេះ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រាក់បៀវត្សរ៍មូលដ្ឋានសម្រាប់បុគ្គលិករដ្ឋាភិបាល រួមទាំងមន្ត្រី មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ត្រូវបានដំឡើង ៣០ភាគរយ ដល់ ២,៣៤ លានដុង (៩២ ដុល្លារអាមេរិក)។
ប្រាក់បៀវត្សរ៍ខ្ពស់បំផុតនៅក្នុងកងកម្លាំងប៉ូលីស ដែលឡើងដល់ថ្នាក់ឧត្តមសេនីយ ដូច្នេះហើយត្រូវបានតម្លើងដល់ ២៤,៣៣ លានដុងក្នុងមួយខែ ដោយមិនរាប់បញ្ចូលប្រាក់ឧបត្ថម្ភនោះឡើយ។ ប្រាក់បៀវត្សរ៍ទាបបំផុតគឺសម្រាប់នាយទោគឺជាង ៧,៤៨ លានដុង។
ប្រែសម្រួលៈ ណៃ តុលា