បរទេស៖ ការនាំចេញឧស្ម័នធម្មជាតិរបស់រុស្ស៊ី ទៅកាន់អឺរ៉ុបខាងលិច អឺរ៉ុបកណ្តាល អឺរ៉ុបភាគខាងត្បូង និងភាគអាគ្នេយ៍បានកើនឡើង ២៣ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំក្នុងខែមិថុនា ដោយបានស្ទុះងើបឡើងវិញពីការធ្លាក់ចុះកាលពីឆ្នាំមុន , នេះបើយោងតាមការប៉ាន់ស្មានពីសារព័ត៌មាន Reuters ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមហ៊ុនថាមពលយក្ស Gazprom របស់រុស្ស៊ី បានបង្កើនការផ្គត់ផ្គង់ឧស្ម័នតាមបំពង់ដែលសរុប ៨១,៨ លានម៉ែត្រគូប (mcm) ក្នុងមួយថ្ងៃកាលពីខែមុន កើនឡើងលើសពីខែមិថុនាឆ្នាំមុន ដោយដកស្រង់ទិន្នន័យពីក្រុមបញ្ជូនឧស្ម័នអឺរ៉ុប Entsog និងរបាយការណ៍របស់ ក្រុមហ៊ុន Gazprom ស្តីពីឧស្ម័នឆ្លងកាត់តាមអ៊ុយក្រែន។
ការនាំចេញថាមពលរបស់ក្រុមហ៊ុនយក្សរបស់រុស្ស៊ីក្នុងខែមិថុនាបានធ្លាក់ចុះពីបរិមាណប្រចាំថ្ងៃ 89.5 mcm ក្នុងខែឧសភា ដោយសារការថែទាំតាមគម្រោងនៅបំពង់បង្ហូរប្រេងក្រោមសមុទ្រ TurkStream ប៉ុន្តែកើនឡើងពី 66.8 mcm ដែលបានកត់ត្រាក្នុងខែមិថុនា ឆ្នាំ ២០២៣ ។
មកទល់ពេលនេះ ការនាំចេញឧស្ម័នរបស់រុស្ស៊ីទៅកាន់តំបន់មានចំនួនសរុបប្រហែល ១៥,៥ ពាន់លានម៉ែត្រគូប (bcm)។
សូមជម្រាបថា មុនពេលចាប់ផ្តើមនៃជម្លោះអ៊ុយក្រែន រុស្ស៊ីបានបញ្ជូនឧស្ម័នធម្មជាតិប្រហែល ១៥៥ bcm ទៅសហភាពអឺរ៉ុប ជាចម្បងតាមរយៈបំពង់នាំប្រេង។ ក្រុមហ៊ុន Gazprom ដែលជាអ្នកផ្គត់ផ្គង់ឧស្ម័នដ៏សំខាន់ដល់សហភាពអឺរ៉ុប បានកាត់បន្ថយការនាំចេញរបស់ខ្លួនទៅកាន់ប្លុកនេះយ៉ាងខ្លាំងក្នុងឆ្នាំ ២០២២ បន្ទាប់ពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច និងការបំផ្លាញបំពង់បង្ហូរ Nord Stream ៕ ប្រែសម្រួលៈ ណៃ តុលាkk