ព័ត៌មានអន្តរជាតិ

វិមានក្រមឡាំង៖ គ្មានការពិភាក្សាណាមួយរវាងលោក Putin និងលោក Trump ឡើយលើកិច្ចព្រមព្រៀងសម្រាប់អ៊ុយក្រែន

រូបភាពពី៖​ XINHUA

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃពុធថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងអ្នកនាំមុខខាងគណបក្សសាធារណរដ្ឋក្នុងការប្រជែងតំណែងប្រធានាធិបតីអាមេរិក លោក Donald Trump មិនបានធ្វើការចរចារណាមួយអំពីការដោះស្រាយជម្លោះអ៊ុយក្រែននោះទេ នេះបើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃពុធម្សិលមិញ។

កាលពីថ្ងៃអង្គារ សារព័ត៌មាន Politico បានរាយការណ៍ដោយដកស្រង់អ្នកជំនាញសន្តិសុខជាតិពីររូបដែលចូលបក្សសម្ព័ន្ធ Trump ថាអតីតប្រធានាធិបតីកំពុងសញ្ជឹងគិតអំពីកិច្ចព្រមព្រៀងដែលណាតូនឹងបដិសេធពីការពង្រីកទៅភាគខាងកើតបន្ថែមទៀត ដោយបោះបង់ចោលផែនការរបស់ខ្លួនក្នុងការនាំយកអ៊ុយក្រែន និងហ្សកហ្ស៊ី។

ផែនការ​នេះ​ក៏​នឹង​ត្រូវ​បាន​គេ​រាយការណ៍​ថា​នឹង​មាន​ការ​ពិភាក្សា​ជាមួយ​លោកPutin​អំពី​ចំនួន​ទឹក​ដី​អ៊ុយក្រែន​ដែល​ក្រុង​មូស្គូ​អាច​រក្សាបាន។ប៉ុន្តែទោះបីជាយ់ាងណាក្តីនៅពេលដែលត្រូវបានសួរដោយអ្នកសារព័ត៌មានកាលពីថ្ងៃពុធដើម្បីអត្ថាធិប្បាយថាតើការសន្ទនាបែបនេះកំពុងកើតឡើងឬយ៉ាងណានោះ Peskov បាននិយាយថា ៖នេះមិនមែនជាការពិតទេ។ កាល​ពី​ខែ​ឧសភា អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​និយាយ​ថា លោកPutin និង​លោក Trump មិន​មាន​ទំនាក់​ទំនង​អ្វី​ឡើយ។

គួរឲ្យដឹងដែរថាប្រធានាធិបតីអាមេរិកទី៤៥ បាននិយាយម្តងហើយម្តងទៀតថាគាត់នឹងបញ្ចប់ជម្លោះអ៊ុយក្រែនក្នុងរយៈពេល២៤ម៉ោងប្រសិនបើត្រូវបានជាប់ឆ្នោតទោះបីជាព័ត៌មានលម្អិតពិតប្រាកដនៃផែនការនេះមិនច្បាស់លាស់ក៏ដោយ៕ ប្រែសម្រួល៖ស៊ុនលី

To Top