ព័ត៌មានអន្តរជាតិ

Update៖ ករណីរត់ជាន់គ្នានៅឥណ្ឌា ចំនួនអ្នកស្លាប់កើនឡើង ដល់១២១នាក់ហើយ

Xinhua

ញ៉ូដេលី៖ ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍ រត់ជាន់គ្នា កាលពីថ្ងៃអង្គារនៅរដ្ឋ Uttar Pradesh ភាគខាងជើង នៃប្រទេសឥណ្ឌា បានកើនឡើងដល់១២១នាក់ហើយ ក្នុងនោះមានស្ត្រីចំនួន១១៤នាក់ កុមារ ចំនួន៦នាក់ និងបុរសម្នាក់ផងដែរ ។

អ្នករងរបួសចំនួន២៨នាក់ កំពុងទទួលការព្យាបាល នៅមន្ទីរពេទ្យក្នុងស្រុក ដែលស្ថានភាពរបស់ពួកគេ ត្រូវបានគេបញ្ជាក់ថា មានសភាពធម្មតា ហើយរបស់របរផ្ទាល់ខ្លួនរបស់អ្នកស្លាប់ និងអ្នករងរបួស រួមទាំងកាបូប ស្បែកជើង និងកញ្ចប់អាហារ បានរាយប៉ាយ នៅនឹងកន្លែងនៃការរត់ជាន់គ្នានេះ ដែលត្រូវបានបង្ហាញតាមកញ្ចក់ ទូរទស្សន៍ប៉ុស្តិ៍ព័ត៌មានកាលពីព្រឹកថ្ងៃពុធ ។

ការរត់ជាន់គ្នានេះ ត្រូវបានគេនិយាយថា បានកើតឡើង នៅម៉ោងប្រហែល ៣និង០០នាទី រសៀល ម៉ោងក្នុងស្រុក កាលពីថ្ងៃអង្គារ បន្ទាប់ពីពិធីសាសនាមួយ ។ គ្រាពេលដែលឥស្សរជន សាសនាមួយរូប កំពុងចាកចេញពីទីកន្លែងនោះ មនុស្សម្នាបានរត់មករកព្រះអង្គ ដើម្បីប៉ះជើងព្រះអង្គ និងទទួលពរជ័យ ពីព្រះអង្គ ហើយភ្លាមៗនោះ ក៏មានភាព ចលាចលកើតឡើង ហើយមនុស្សចាប់ផ្តើមរអិលនៅលើដីសើម ពេលកំពុងរត់ ហើយចាប់ផ្តើម ដួលលើគ្នាទៅវិញទៅមក ។ អ្នកស្លាប់ភាគច្រើនបានស្លាប់ បន្ទាប់ពីរ អិលជើង នៅលើដីសើម ហើយធ្លាក់ចូលទៅក្នុង ប្រឡាយដែលនៅក្បែរផ្លូវ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top