ព័ត៌មានអន្តរជាតិ

លោក Zelensky ចេញសារទាមទារ របស់អ៊ុយក្រែន ទៅកាន់លោក Donald Trump

បរទេស៖យោងតាមការចេញផ្សាយរបស់ RT លោក Vladimir Zelensky បាននិយាយថា អតីតប្រធានាធិបតីអាមេរិក លោក Donald Trump គួរតែរៀបចំផែនការរបស់គាត់ ដើម្បីដោះស្រាយជម្លោះអ៊ុយក្រែន ដែលគាត់អះអាងថា នឹងចំណាយពេលត្រឹមតែ២៤ម៉ោង ប្រសិនបើគាត់ត្រលប់ មកសេតវិមានវិញ ក្នុងខែវិច្ឆិកា។

បន្ទាប់ពីការចាប់ផ្តើមយុទ្ធនាការយោធា របស់រុស្ស៊ីប្រឆាំងនឹងទីក្រុងគៀវក្នុងឆ្នាំ២០២២ លោក Trump តែងតែបាននិយាយម្តង ហើយម្តងទៀតថាជម្លោះនឹងមិនកើនឡើងទេ ប្រសិនបើគាត់នៅតែជាប្រធានាធិបតីហើយ បានប្តេជ្ញាថានឹងដោះស្រាយវិបត្តិក្នុង រយៈពេលមួយថ្ងៃប្រសិន បើគាត់ជាប់ឆ្នោតម្តងទៀត។

ក្នុងអំឡុងពេលនៃការជជែកដេញដោលកាលពី សប្តាហ៍មុនជាមួយប្រធានាធិបតី Joe Biden លោក Trump បានរំលឹកឡើងវិញ នូវការសន្យានេះដោយបញ្ជាក់ថា គាត់អាចដោះស្រាយជម្លោះ បានយ៉ាងឆាប់រហ័ស – សូម្បីតែមុនពេលគាត់ ចូលកាន់តំណែងជាផ្លូវការក៏ដោយប៉ុន្តែ ទោះ​យ៉ាង​ណា​លោក​មិន​ទាន់​បញ្ជាក់​ថា​តើ​លោក​នឹង​បញ្ចប់​ការ​ប្រយុទ្ធ​គ្នា​បែប​ណា​នោះ​ទេ។

នៅក្នុងបទសម្ភាសន៍ជាមួយ Bloomberg ដែលបានចេញផ្សាយកាលពីថ្ងៃពុធ លោក Zelensky បានទាមទារឱ្យ Trump បង្ហាញពីព័ត៌មានលម្អិតនៃផែនការ របស់គាត់ដើម្បីឱ្យទីក្រុងគៀវ អាចដឹងពីអ្វីដែលត្រូវរៀបចំសម្រាប់ខែវិច្ឆិកា។

លោកZelenskyបានមានប្រសាសន៍ថា៖ខ្ញុំចង់ដឹងថា តើវាមានន័យយ៉ាងណា ក្នុងការបញ្ចប់សង្រ្គាម ឲ្យបានឆាប់ដោយ ទទូចថាប្រសិនបើលោក Trump ដឹងពីរបៀបបញ្ចប់សង្រ្គាមនេះ គាត់គួរតែប្រាប់យើងនៅថ្ងៃនេះ ព្រោះប្រសិនបើមានហានិភ័យ ចំពោះឯករាជ្យភាព របស់អ៊ុយក្រែន ហើយមាន ហានិភ័យដែលយើងនឹងបាត់បង់ រដ្ឋរបស់យើង យើងចង់ត្រៀមខ្លួនសម្រាប់រឿងនេះ៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top