ព័ត៌មានអន្តរជាតិ

ក្រុមហាម៉ាស់ កំពុងពិគ្រោះយោបល់ ជាមួយអ្នកសម្រុះសម្រួល ដើម្បីបញ្ចប់សង្គ្រាមអ៊ីស្រាអែល នៅតំបន់ហ្គាហ្សា

AFP

ហ្គាហ្សា ៖ ចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន (ហាម៉ាស់) បានឲ្យដឹងថា ខ្លួនបានពិគ្រោះយោបល់ជាមួយអ្នក សម្របសម្រួលកាតា និងអេហ្ស៊ីប ដើម្បីបញ្ចប់សង្គ្រាមអ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប។

ហាម៉ាស់បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងបានផ្លាស់ប្តូរគំនិតមួយចំនួនជាមួយបងប្អូនអ្នកសម្របសម្រួល ដើម្បីបញ្ឈប់ការឈ្លានពានប្រឆាំង នឹងប្រជាជនប៉ាឡេស្ទីនរបស់យើង” ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ីស្រាអែល បានទទួលការឆ្លើយតបរបស់ក្រុមហាម៉ាស់ ពីអ្នកសម្របសម្រួល។

លោក​បាន​បញ្ជាក់​ថា អ៊ីស្រាអែល​នឹង​សិក្សា​ការ​ឆ្លើយ​តប​របស់​ក្រុម​ហាម៉ាស់ ហើយ​នឹង​ឆ្លើយ​តប​ទៅ​នឹង​វា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល បានរាយការណ៍ថា ការឆ្លើយតបរបស់ក្រុមហាម៉ាស់ថ្មីគឺជាដំណោះស្រាយដ៏ល្អបំផុត ដែលបានផ្តល់ឱ្យមកទល់ពេលនេះ ដោយថាវាបង្កើតជាមូលដ្ឋានសម្រាប់ឆ្ពោះទៅមុខ។

ទោះជាយ៉ាងណា ក៏ដោយ បណ្តាញព័ត៌មាន បានឲ្យដឹងថា “បញ្ហាមួយចំនួននៅតែត្រូវការការបំភ្លឺ ដូចជាវត្តមានរ បស់យោធាអ៊ីស្រាអែល នៅតំបន់ហ្គាហ្សា និងបញ្ហាអ្នកទោស”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top