ព័ត៌មានអន្តរជាតិ

ហ្វីលីពីន ជំរុញឱ្យជប៉ុន ផ្តល់សំណងដល់ ស្ត្រីទាសករផ្លូវភេទហ្វីលីពីន

Xinhua

ម៉ានីល៖ ព្រឹទ្ធសមាជិកហ្វីលីពីន បានជំរុញឱ្យរដ្ឋាភិបាលហ្វីលីពីន ធ្វើការសន្យាឱ្យបានល្អ ក្នុងការផ្តល់សំណង “ត្រឹមត្រូវ និងមានន័យ” សម្រាប់ស្ត្រីហ្វីលីពីន ដែលត្រូវបានបង្ខំឱ្យធ្វើការនៅក្នុងផ្ទះបន ក្នុងសម័យសង្គ្រាមរបស់ជប៉ុន។

ព្រឹទ្ធសមាជិកហ្វីលីពីនលោកស្រី Risa Hontiveros បានឲ្យដឹងថា មានតែស្ត្រីហ្វីលីពីន ១៨នាក់ប៉ុណ្ណោះ ដែលនៅរស់រានមានជីវិត នៅក្នុងប្រទេសហ្វីលីពីននាពេលបច្ចុប្បន្ននេះ ហើយវាដល់ពេលដែល ត្រូវផ្តល់សំណងដល់ពួកគេ និងគ្រួសាររបស់ពួកគេហើយ។

លោកស្រី​បាន​លើកឡើងថា “ពេល​វេលា​អស់​ហើយ​សម្រាប់​រដ្ឋាភិបាល​ហ្វីលីពីន ​ក្នុង​ការ​ស្វែង​រក​ការ​ដោះស្រាយ​ និង​ទទួល​ស្គាល់​ស្ត្រី ដែល​នៅ​សេសសល់​” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកស្រី Hontiveros បានរំលឹកឡើងវិញនូវការអំពាវនាវរបស់លោកស្រី បន្ទាប់ពីលោកស្រីជួបជាមួយ អង្គការមិនរកប្រាក់ចំណេញ Malaya Lolas (Free Grandmothers) ដែលមានសមាសភាពមកពី ប្រជាជនហ្វីលីពីន ដែលរួចរស់ជីវិតពីទាសភាពផ្លូវភេទ។

លោកបន្ដថា “Lolas ទាំងនេះ (ជីដូន) មិនអាចរង់ចាំទៀតនោះទេ” ដោយបន្ថែមថា រដ្ឋបាលរបស់ប្រធានាធិបតីលោក Ferdinand Romualdez Marcos ត្រូវតែធ្វើឱ្យបានល្អតាមការសន្យា របស់ពួកគេក្នុងការពង្រីកជំនួយ និងជំនួយ ដល់ជនរងគ្រោះ”។

លោកស្រី Hontiveros ក៏បានទៅទស្សនាផ្ទះ Bahay na Pula ដែលត្រូវបានប្រើប្រាស់ដោយកងទ័ពជប៉ុន ដើម្បីប្រព្រឹត្តអំពើហឹង្សាផ្លូវភេទផងដែរ ដោយលោកស្រីសង្ឃឹម​ថា រដ្ឋាភិបាល​នឹង​សាងសង់​ផ្ទះ​នេះ​ឡើង​វិញ ហើយ​ធ្វើ​វា​ជា​កន្លែង​រំលឹក​វិញ្ញាណក្ខន្ធ​សម្រាប់​ជន​រង​គ្រោះ និង​អ្នក​រួច​ជីវិត​ពី​អំពើ​ហិង្សា​ផ្លូវ​ភេទ​ក្នុង​សម័យ​សង្គ្រាម ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top