បរទេស ៖ យោងតាម ការចេញផ្សាយ របស់ RT ការភ័យខ្លាចនៃ ការដកទ័ព របស់បារាំង ពីអង្គការណាតូ កំពុងតែកើនឡើង ខណៈដែលក្រុមស្តាំ និយមប្រហែល ជាអាចដណ្តើមយកអាសនៈមួយចំនួនធំ នៅក្នុងប្រទេសការ បោះឆ្នោតនាពេលខាងមុខ ។
ការដកស្រង់ព័ត៌មានចេញ ពីកាសែតEuractiv បានរាយការណ៍ដោយដកស្រង់សម្តីអ្នកការទូតអនាមិកមួយចំនួនមកជាមួយផងដោយ ប្រភពបានលើកឡើងពីការដកថយនៃការគាំទ្រ សម្រាប់អ៊ុយក្រែនថាជាការព្រួយបារម្ភខ្លាំង។
ការប្រមូលផ្តុំជាតិស្តាំនិយមបារាំងហៅកាត់ថា RN ដែលបានចោទសួរម្តងហើយម្តងទៀត អំពីគោលបំណងរបស់អង្គការណាតូ និងជំនួយរបស់ខ្លួនចំពោះ អ៊ុយក្រែន បានឈរនៅលើកំពូលក្នុងការបោះឆ្នោតជុំទីមួយ របស់ប្រទេសបារាំង ដោយទទួលបានសំឡេងគាំទ្រ ដល់ទៅ៣៣ភាគរយ។
ដោយឡែកបក្ស Ensemble កណ្តាលរបស់ប្រធានាធិបតី Emmanuel Macron បានត្រឹមតែឈរនៅលេខរៀងទី៣ ជាមួយនឹង២០ភាគរយប៉ុណ្ណោះ បើទោះបីជាប្រធានាធិបតី បារាំងបានហៅការបោះឆ្នោតភ្លាមៗ បន្ទាប់ពីការទម្លាក់កំហុស របស់គណបក្សរបស់គាត់ដោយ RN នៅក្នុងការបោះឆ្នោតសភា សហភាពអឺរ៉ុបក៏ដោយ ។
គួរឲ្យដឹងដែរថាការបោះឆ្នោតជុំទី២របស់បារាំងគ្រោងធ្វើនៅថ្ងៃទី៧ ខែកក្កដា ដោយគណបក្ស RN បានព្យាករថានឹងឈ្នះអាសនៈរហូតដល់ទៅ២៨០អាសនៈក្នុងរដ្ឋសភា៕
ប្រែសម្រួល៖ស៊ុនលី
