បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT លោកប្រធានាធិបតី Vladimir Putin បាននិយាយថា បទឈប់បាញ់គ្នារវាងទីក្រុងមូស្គូ និងទីក្រុងគៀវ អាចត្រូវយល់ព្រមបាន លុះត្រាតែអ៊ុយក្រែនចាត់វិធានការ មិនអាចផ្លាស់ប្តូរបាន មានភាពជាក់លាក់ ដែលនឹង អាចទទួលយកបាន សម្រាប់ប្រទេសរុស្ស៊ី។

ប្រភពដដែលបានឲ្យដឹងទៀតថា លោកបានបន្ថែមថា បើមិនដូច្នេះទេ ការបញ្ឈប់អរិភាព នឹងត្រូវប្រើប្រាស់ដោយរដ្ឋាភិបាលទីក្រុងគៀវ និងកងកម្លាំងយោធារបស់ក្រុងគៀវ គួរតែត្រៀមខ្លួនដើម្បីទប់ទល់ និងត្រៀមខ្លួន ដើម្បីបន្តជម្លោះទៀតប៉ុណ្ណោះ។
លោកប្រធានាធិបតី បានធ្វើការកត់សម្គាល់នេះក្នុង អំឡុងពេលសន្និសីទសារព័ត៌មាននៅឯកិច្ចប្រជុំកំពូល របស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុង Astana ប្រទេសកាហ្សាក់ ស្ថានកាលពីថ្ងៃព្រហស្បតិ៍ ។
លោកបានបន្ថែមថា ៖ ទោះបិជាយ់ាងណាក្តីយើងមិនអាចអនុញ្ញាត ឱ្យមារសត្រូវទាញយកផលប្រយោជន៍ពីបទឈប់បាញ់នេះដើម្បីកែលម្អទីតាំងរបស់ខ្លួន ពង្រឹងខ្លួន បំពេញកងទ័ពរបស់ខ្លួនតាមរយៈការប្រមូលផ្តុំដោយបង្ខំ និងត្រៀមខ្លួនដើម្បីបន្តជម្លោះប្រដាប់អាវុធនោះឡើយ៕
ប្រែសម្រួល៖ស៊ុនលី
