ព័ត៌មានអន្តរជាតិ

លោក Putin៖ អាមេរិក គឺជាអ្នកទទួលខុសត្រូវ ទាំងស្រុងចំពោះជម្លោះនៅអ៊ុយក្រែន

RT NEWS

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីនឹងបន្តតស៊ូមតិសម្រាប់ដំណោះស្រាយដោយសន្តិវិធីនៃជម្លោះអ៊ុយក្រែន បើទោះបីជាការពិតដែលថាវិបត្តិនេះត្រូវបានបង្កឡើងដោយសកម្មភាពរបស់សហរដ្ឋអាមេរិកក៏ដោយ។

ទីក្រុងមូស្គូបាននិយាយម្តងហើយម្តងទៀតថាការសម្រេចចិត្តរបស់ខ្លួនក្នុងការបើកការវាយលុកប្រឆាំងនឹងអ៊ុយក្រែនត្រូវបានជំរុញដោយមហិច្ឆតារបស់ប្រទេសអ៊ុយក្រែនដើម្បីក្លាយជាផ្នែកមួយនៃអង្គការណាតូក៏ដូចជាសង្រ្គាមដែលកំពុងបន្តប្រឆាំងនឹងប្រជាជននៃ Donbass ដែលតែងតែបានបដិសេធរដ្ឋាភិបាលទីក្រុងគៀវរហូតមក។

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅរដ្ឋធានី Astana ប្រទេសកាហ្សាក់ស្ថាន លោក Putin បាននិយាយថា ទីក្រុងមូស្គូបានដាក់ចេញនូវសំណើជាក់លាក់ម្តងហើយម្តងទៀតសម្រាប់ដំណោះស្រាយបញ្ហាអ៊ុយក្រែន។

ជាក់ស្តែង លោកប្រធានាធិបតីក៏បានសំដៅទៅលើការសន្យាមុនរបស់គាត់ក្នុងការបញ្ជាឱ្យមានបទឈប់បាញ់ ប្រសិនបើអ៊ុយក្រែនដកកងទ័ពរបស់ខ្លួនចេញពីទឹកដីទាំងអស់ដែលទាមទារដោយរុស្ស៊ី ហើយប្តេជ្ញាថានឹងមិនស្វែងរកសមាជិកភាពរបស់ណាតូ ហើយបញ្ចប់ដំណើរការគ្មានយោធា និង ការផ្តាច់ខ្លួនជាដាច់ខាត៕

ប្រែសម្រួល៖ស៊ុនលី

To Top