ព័ត៌មានអន្តរជាតិ

លោក Trump ចង់ឲ្យលោក Biden បន្តការប្រកួតប្រជែងនេះ តទៅទៀត

AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បេក្ខភាពប្រធានាធិបតីដែលកំពុងនាំមុខរបស់ គណបក្សសាធារណរដ្ឋលោក Donald Trump សង្ឃឹមថាគូប្រជែងរបស់គាត់ គឺប្រធានាធិបតីអាមេរិក Joe Biden នឹងមិនដកបេក្ខភាពរបស់គាត់ បន្ទាប់ពីការសម្តែងការជជែក ដេញដោលតាមទូរទស្សន៍ ក្នុងស្ថានភាពគួរឲ្យបារម្ភ របស់គាត់នាពេលកន្លងមក។

យោងតាមកាសែតវ៉ាស៊ិនតោនប៉ុស្តិ៍ គណបក្សប្រជាធិបតេយ្យបានធ្លាក់ចូល ទៅក្នុងការភ័យស្លន់ស្លោចំពោះ ការបង្ហាញខ្លួនដេញដោលដ៏អាក្រក់បំផុត របស់លោក Biden នៅឯការជជែកដេញដោលតាមទូរទស្សន៍ CNN កាលពីសប្តាហ៍មុនជាមួយ Trump។

ភ្លាមៗមានការចោទសួរជាច្រើន អំពីសមត្ថភាពរបស់លោក Biden ដើម្បីអនុវត្តយុទ្ធនាការ ឬបម្រើការងារជាប្រធានាធិបតី រយៈពេលបួនឆ្នាំទៀត ហើយថែមទាំងត្រូវបានគេមើលឃើញ បក្សកំពុងស្វែងរកបេក្ខភាពជំនួសគាត់ ជាមួយនឹងនរណាម្នាក់ផ្សេងទៀតផងដែរ។

ខណៈពេលដែលលោក Trump និងយុទ្ធនាការរបស់គាត់រំពឹងថាលោក Biden នឹងបន្តនៅក្នុងការប្រណាំងពួកគេ បានចាប់ផ្តើមរៀបចំសម្រាប់លទ្ធភាព នៃការប្រឈមមុខនឹងគូប្រជែងផ្សេងគ្នាផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top