ព័ត៌មានអន្តរជាតិ

លោក ហ្ស៊ី ជិនពីង ប្រាប់មេដឹកនាំពិភពលោក នៅឯកិច្ចប្រជុំកំពូលអាស៊ីកណ្តាល យ៉ាងដូច្នេះថា នឹង”ទប់ទល់នឹងការចូលជ្រៀតជ្រែកពីខាងក្រៅ”

Xinhua

ប៉េកាំង៖ លោក ហ្ស៊ី ជិនពីង ប្រធានាធិបតីចិន បានប្រាប់ដល់មេដឹកនាំពិភពលោក នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីកណ្តាល នៅឯរដ្ឋធានី Astana របស់ប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃព្រហស្បតិ៍យ៉ាងដូច្នេះថា នឹង “ទប់ទល់នឹងការចូលមកជ្រៀតជ្រែកពីខាងក្រៅ” ។

ទូរទស្សន៍រដ្ឋ CCTV បានផ្សព្វផ្សាយថា លោក ហ្ស៊ី បានថ្លែងប្រាប់នៅក្នុងកិច្ចប្រជុំមួយថា “យើងគួរតែរួមដៃគ្នាដើម្បីទប់ទល់នឹង ការចូលមកជ្រៀតជ្រែកពីខាងក្រៅ គាំទ្រយ៉ាងរឹងមាំរវាងគ្នានឹងគ្នា ថែរក្សាកង្វល់របស់គ្នាទៅវិញទៅមក … និងគ្រប់គ្រងយ៉ាងរឹងមាំនូវអនាគត និងជោគវាសនានៃប្រទេសរបស់យើង និងសន្តិភាព និងការអភិវឌ្ឍន៍ក្នុងតំបន់នៅក្នុងដៃរបស់យើង” ។ គឺ អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ។

អង្គការ SCO ដែលគ្របដណ្ដប់លើពិភពលោក ដ៏ច្រើនសន្ធឹកសន្ធាប់ពីទីក្រុងម៉ូស្គូ ដល់ទីក្រុងប៉េកាំង រួមមានប្រជាជនប្រហែល ពាក់កណ្តាលនៃពិភពលោក ហើយកាលពីថ្ងៃព្រហស្បតិ៍ នឹងស្វាគមន៍សមាជិកទី ១០របស់ខ្លួនគឺ ប្រទេសបេឡារុស្ស ។

សមាជិកអចិន្ត្រៃយ៍ផ្សេងទៀតរបស់អង្គការនេះ គឺម្ចាស់ផ្ទះ គឺប្រទេសកាហ្សាក់ស្ថាន ឥណ្ឌា ចិន កៀហ្ស៊ីស៊ីស្ថាន ប៉ាគីស្ថាន រុស្ស៊ី តាជីគីស្ថាន អ៊ូសបេគីស្ថាន និងកាលពីឆ្នាំមុន ប្រទេសអ៊ីរ៉ង់ចូលជាសមាជិក ។

ទូរទស្សន៍ CCTV បានរាយការណ៍ថា លោក ហ្ស៊ី  បានថ្លែងថា “ពិភពលោកបានឈរម្តងទៀត គឺនៅផ្លូវបំបែក” ។

លោកបានសង្កត់ធ្ងន់ថា “វាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ពិភពលោកដែលអង្គការ SCO ឈរនៅខាងស្តាំនៃប្រវត្តិសាស្ត្រ និងនៅលើផ្នែកអព្យាក្រឹត្យ និងយុត្តិធម៌” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top