ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលរុស្ស៊ី និងចិន បញ្ជាក់ឡើងវិញ នូវការរួមគ្នាទប់ទល់ ប្រឆាំងនឹងអាមេរិក

Kyodo

កាហ្សាក់ស្ថាន៖ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការបានឲ្យដឹងថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងសមភាគីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានអះអាងឡើងវិញ នូវការរួបរួមរបស់ពួកគេក្នុងការទប់ទល់នឹងសហរដ្ឋអាមេរិក ក្នុងអំឡុងពេលកិច្ចប្រជុំមួយ ដែលធ្វើឡើងនៅខាងក្រៅនៃកិច្ចប្រជុំកំពូលក្នុង តំបន់ក្នុងប្រទេសកាហ្សាក់ស្ថាន។

លោក ពូទីន បានប្រាប់លោក ស៊ី ជីនពីង ឲ្យដឹងថាកិច្ចសហប្រតិបត្តិការ រវាងរុស្ស៊ី និងចិនគឺជា “កត្តាស្ថិរភាពដ៏សំខាន់មួយ នៅលើឆាកអន្តរជាតិ” ហើយបានប្តេជ្ញាពង្រឹងកិច្ច សហប្រតិបត្តិការបន្ថែមទៀត ជាមួយទីក្រុងប៉េកាំង។

លោក ពូទីន ក៏បានពណ៌នាអំពីទំនាក់ទំនងទ្វេភាគីថាជា “នៅក្នុងរយៈពេលដ៏ល្អបំផុតនៃប្រវត្តិសាស្រ្តរបស់ពួកគេ” ដោយថាពួកគេត្រូវបានបង្កើតឡើង នៅលើគោលការណ៍សមភាព ផលប្រយោជន៍ទៅវិញទៅមក និងការគោរពអធិបតេយ្យភាព របស់គ្នាទៅវិញទៅមក។

ក្រសួងការបរទេសចិន បានឲ្យដឹងថា លោក ស៊ី បានគូសបញ្ជាក់ពីតម្រូវការ “សម្រាប់ប្រទេសចិន និងរុស្ស៊ី ក្នុងការរក្សាការប្តេជ្ញាចិត្ត ចំពោះមិត្តភាពយូរអង្វែងនៅក្នុងស្ថានភាព អន្តរជាតិ ដែលពោរពេញទៅដោយភាពចលាចល និងការផ្លាស់ប្តូរ” ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top