កាធុម៖ គណៈកម្មាធិការ តស៊ូ ក្នុងតំបន់បានប្រកាសថា មនុស្សយ៉ាងតិច ២៥ នាក់ បានលង់ទឹកស្លាប់ ខណៈដែលកំពុងរ ត់គេច ពីការប៉ះទង្គិចគ្នា ដោយយោធា នៅក្នុងរដ្ឋ Sinnar ភាគកណ្តាលនៃប្រទេសស៊ូដង់ បន្ទាប់ពីទូកឈើរបស់ពួក គេបានក្រឡាប់។
នៅពេលដែល កងកម្លាំងគាំទ្ររហ័ស RSF បានចូលទៅក្នុងតំបន់នោះ យ៉ាងហោចណាស់មានប្រជាពលរដ្ឋ ២៥នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារបានស្លាប់ នៅក្នុងឧបទ្ទវហេតុលិចទូក នៅភាគខាងកើតនៃទីក្រុង Abu Hujar រវាងភូមិ Al-Dibaiba និង Luni”។
មនុស្សជាង ៥៥,៤០០នាក់បានភៀស ខ្លួនចេញពីទីក្រុង Singa ដែលជារដ្ឋធានីនៃរដ្ឋ Sinnar ចាប់តាំងពីការប៉ះទង្គិចគ្នា រវាងកងកម្លាំង ប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងប្រដាប់អាវុធ RSF បានពង្រីកនៅក្នុងខែមិថុនា នេះបើយោងតាមការិយាល័យអង្គការ សហប្រជាជាតិ សម្រាប់ការសម្របសម្រួល កិច្ចការមនុស្សធម៌ (OCHA) ។
ប្រភពពី OCHA បានរាយការណ៍ថា ជម្លោះស៊ូដង់ ដែលបានផ្ទុះឡើងនៅពាក់កណ្តាលខែមេសា ឆ្នាំ២០២៣ បានបណ្តាលឱ្យមនុស្ស យ៉ាងហោចណាស់ ១៦,៦៥០នាក់បាន ស្លាប់បាត់បង់ជីវិត។
មនុស្សជាង ៧,៧ លាននាក់ត្រូវបានផ្លាស់ទីលំនៅ ខាងក្នុងប្រទេសស៊ូដង់ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះ ខណៈដែលប្រហែល ២,២លាននាក់ផ្សេងទៀត បានឆ្លងព្រំដែនចូលទៅក្នុងប្រទេសជិតខាង នេះបើយោងតាមតួលេខ ដែលចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ដោយអង្គការអន្តរជាតិ សម្រាប់ការធ្វើចំណាកស្រុក៕
ប្រែសម្រួល ឈូក បូរ៉ា