ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលក្រុងគៀវ បង្ហាញការខឹង សម្បា​ ចំពោះដំណើរទស្សនកិច្ច របស់លោក Orban ទៅកាន់ទីក្រុងមូស្គ

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទី ក្រុងគៀវ​បាន​សម្តែង​ការ​ខឹងសម្បា​ យ៉ាងខ្លាំងចំពោះដំណើរ ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ហុងគ្រី លោក Viktor Orban ទៅ​កាន់​ប្រទេស​រុស្ស៊ី ហើយបានអះអាងថា អាជ្ញាធរ​អ៊ុយក្រែន ​មិន​បាន​ទទួល​ដំណឹង ជាមុនអំ​ពី​ដំណើរ​ទស្សនកិច្ច​នេះទេ។

លោក Orban បានធ្វើដំណើរទៅដល់ទីក្រុងមូស្គូ កាលពីព្រឹកថ្ងៃសុក្រម្សិលមិញនេះ ហើយបានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងបន្តភ្លាមៗដោយការពិភាក្សា អំពីគំនិតក្នុងការបង្កើត បទឈប់បាញ់ជាបន្ទាន់ និងចាប់ផ្តើមកិច្ចចរចា សន្តិភាព ដើម្បីដោះស្រាយជម្លោះអ៊ុយក្រែន។

កាលពីដើមសប្តាហ៍នេះ លោក Orban ក៏ទើបតែបានធ្វើដំណើរទៅកាន់ទីក្រុងគៀវដែរ ដើម្បីជួបជាមួយលោក ប្រធានាធិបតីអ៊ុយក្រែនVladimir Zelensky និងថែមទាំងបានធ្វើការពិភាក្សា ទៅលើកិច្ចការងារស្រដៀងគ្នានេះផងដែរ។

ជាប្រតិកម្មក្រសួងការបរទេស អ៊ុយក្រែនបានធ្វើការរិះគន់ថាការសម្រេចចិត្តរបស់លោក Orban ក្នុងការធ្វើដំណើរទៅកាន់ ទីក្រុងមូស្គូ ធ្វើឡើងដោយភាគីហុងគ្រីដោយគ្មានការយល់ព្រម ឬការសម្របសម្រួលជាមួយ អ៊ុយក្រែននោះឡើយហើយ​សង្កត់​ធ្ងន់​ថា ក្រុងគៀវ​ប្រឆាំងដាច់ខាតទៅ​នឹង​ការ ​ចរចា​ណា​មួយ​ទាក់​ទង​ នឹង​ជម្លោះ​ដោយ​ គ្មាន​ការ​ចូល​រួម​ផ្ទាល់​របស់​ខ្លួន៕

ប្រែសម្រួល៖ស៊ុនលី

To Top