បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃអាទិត្យដោយដកស្រង់ ប្រភពព័ត៌មានថា នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានធ្វើដំណើរទៅកាន់ប្រទេសចិន បន្ទាប់ពីកិច្ចប្រជុំ ដែលមិននឹកស្មានដល់ ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅទីក្រុងមូស្គូ និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក្នុងទីក្រុងគៀវ។
ប្រភពបានសរសេរថា ៖បន្ទាប់ពីទីក្រុងគៀវ មូស្គូ និងអាស៊ែបៃហ្សង់ ហើយលោក Viktor Orbán កំពុងធ្វើដំណើរទៅ កាន់ប្រទេសចិន។ យើងអាចប៉ានស្មាន បានថា នាយករដ្ឋមន្ត្រីហុងគ្រី រូបនេះគ្រោងនឹងមកដល់ប្រទេសចិន នៅព្រឹកព្រលឹមថ្ងៃចន្ទប៉ុន្តែទោះបីជាយ៉ាងណាក្តី រដ្ឋាភិបាលហុងគ្រីមិនទាន់ផ្តល់ព័ត៌មាន លម្អិតនៃការធ្វើដំណើរនោះទេ។
កាលពីសប្តាហ៍មុនលោក Orban បានធ្វើដំណើរទៅកាន់ទីក្រុង Kiev ជាកន្លែងដែលគាត់បានជួបជាមួយ Zelensky ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចុះបញ្ចូលគាត់ឱ្យពិចារណាការចរចា បទឈប់បាញ់ជាមួយទីក្រុងមូស្គូ។
បន្ទាប់មក លោកនាយករដ្ឋមន្ត្រីហុងគ្រី ក៏បានចាប់ផ្តើមដំណើរទស្សនកិច្ច ដ៏គួរឱ្យភ្ញាក់ផ្អើល មួយទៅកាន់ទីក្រុងមូស្គូ ដែលយោងទៅតាមការិយាល័យរបស់គាត់ គឺជាផ្នែកមួយនៃ បេសកកម្មរក្សាសន្តិភាពនៅអ៊ុយក្រែន ដដែលដោយលោក Orban ។
លោកOrban និង Putin បានចូលរួមក្នុងការពិភាក្សា ជាច្រើនម៉ោងក្នុងគោលបំណង ស្វែងរកផ្លូវដ៏ខ្លីបំផុត ចេញពីជម្លោះនៅអ៊ុយក្រែនប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំហុងគ្រីបានសារភាពថា ទីក្រុងមូស្គូ និងគៀវនៅតែឃ្លាតឆ្ងាយពីគ្នា ដោយកត់សម្គាល់ថា Zelensky មិនចូលចិត្ត សំណើរបស់គាត់ច្រើននោះទេ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
