ព័ត៌មានអន្តរជាតិ

Update: លោក Biden ប្រាប់សភាថា លោកនឹងមិនបោះបង់ការ ប្រកួតប្រជែងការបោះឆ្នោតឡើយ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Joe Biden បានបញ្ជាក់ជាថ្មីម្តងទៀត នូវការប្តេជ្ញាចិត្តរបស់គាត់ ក្នុងការឈរឈ្មោះសម្រាប់អាណត្តិទីពីរ នៅក្នុងខែវិច្ឆិកានេះ ហើយបានសរសេរសំបុត្រមួយច្បាប់ ទៅកាន់សមាជិកសភាបក្សប្រជាធិបតេយ្យ របស់គាត់ដើម្បីបញ្ជាក់អំពីជំហផងដែរ។

សាររបស់លោក Biden កើតឡើងបន្ទាប់ពីការជជែកដេញដោល ជាងមួយសប្តាហ៍នៅក្នុងប្រព័ន្ធ ផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក និងក្នុងចំណោមអ្នកប្រជាធិបតេយ្យជាន់ខ្ពស់ អំពីអ្នកណាដែលអាចជំនួសគាត់ជា បេក្ខភាពសម្រាប់ការបោះឆ្នោតនៅឆ្នាំនេះ។

ថ្មីៗកន្លងមកនេះក្រុមអ្នកគាំទ្រ និងអ្នកផ្តល់ជំនួយសំខាន់ៗជាច្រើនរបស់គាត់ មានការព្រួយបារម្ភកាន់តែខ្លាំងឡើង លើសុខភាពផ្លូវចិត្តរបស់បុរសអាយុ៨១ឆ្នាំរូបនេះ បន្ទាប់ពីការជជែកដេញដោលថ្មីៗនេះ ជាមួយគូប្រជែងគណបក្សសាធារណរដ្ឋលោក Donald Trump ។

ក្នុង​អំឡុង​ពេល​ព្រឹត្តិការណ៍​នោះ លោក Biden បាន​ចេញ​មកពិភាក្សាវែកញែក​ ដោយបង្ហាញនូវភាព​ទន់ខ្សោយផ្នែករាង្គកាយ ទាំងដែលខិតខំ​ព្យាយាម​បញ្ចប់ ​ប្រយោគ​របស់​គាត់ ដោយ​លាយ​បញ្ចូល​គ្នា​នូវ​ពាក្យ​សម្ដី​ខ្វះខាត និង​បាត់បង់​ការ​គិត​របស់​គាត់​ជាច្រើន​ដង។

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងលិខិតមួយផ្ញើទៅកាន់ សមាជិកបក្សប្រជាធិបតេយ្យរបស់គាត់ នៅក្នុងសភាកាលពីថ្ងៃចន្ទ លោក Biden បានសង្កត់ធ្ងន់ថាគាត់នៅតែ ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីបន្តនៅក្នុងការប្រកួតប្រជែងប្រធានាធិបតី ឆ្នាំ២០២៤នេះ ហើយបានអំពាវនាវឱ្យសមាជិកសភាគាំទ្រ យុទ្ធនាការរបស់គាត់ ដើម្បីឈ្នះការបោះឆ្នោតលើកនេះទៀតផង ៕

ប្រែសម្រួល៖ ស៊ុន លី

To Top