បរទេស៖ យោងតាមការចេញផ្សាយរបស់ RT វិមានក្រឹមឡាំងបានប្រកាសកាលពីថ្ងៃចន្ទថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយជាមួយសមភាគីអ៊ីរ៉ង់ ដែលទើបជាប់ឆ្នោតថ្មីរបស់លោក Masoud Pezeshkian និងដោយបានថ្លែងអបអរសាទរ ចំពោះមុខតំណែងថ្មីនេះផងដែរ ។
លោកPezeshkian អាយុ ៦៩ឆ្នាំ បានឈ្នះនៅក្នុងការបោះឆ្នោតចុងក្រោយ កាលពីចុងសប្តាហ៍ដោយឈ្នះ ៣លានសម្លេង ច្រើនជាងបេក្ខភាពប្រជែងលោក Saeed Jalili ដោយ ប្រជាជនអ៊ីរ៉ង់បាននាំគ្នាទៅបោះឆ្នោត បន្ទាប់ពីការស្លាប់របស់ប្រធានាធិបតី Ebrahim Raisi កាលពីថ្ងៃទី១៩ ខែឧសភា នៅក្នុងហេតុការធ្លាក់ឧទ្ធម្ភាគចក្រ។
ក្រោយការប្រកាសលទ្ធផល បោះឆ្នោតរបស់អ៊ីរ៉ង់ភ្លាមៗ ប្រធានាធិបតីរុស្ស៊ី បានផ្ញើទូរលេខអបអរសាទរលោក Pezeshkian តាមរយៈបណ្តាញទំនាក់ទំនង Telegram។
លោក Putin បាននិយាយនៅក្នុង សារដោយមានខ្លឹមសារថា៖ ខ្ញុំសង្ឃឹមថាសកម្មភាពរបស់អ្នក ក្នុងនាមជាប្រធានាធិបតីនឹងរួមចំណែក ដល់ការពង្រីកបន្ថែមទៀតនៃ កិច្ចសហប្រតិបត្តិការទ្វេភាគី ប្រកបដោយការស្ថាបនាលើគ្រប់វិស័យ ដើម្បីជាប្រយោជន៍ដល់ប្រទេសជាមិត្តរបស់យើង ក្នុងផលប្រយោជន៍នៃ ការពង្រឹងសន្តិសុខ និងស្ថិរភាពក្នុងតំបន់៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
