ព័ត៌មានអន្តរជាតិ

កតិកាសញ្ញាថ្មី ជាមួយនឹងអ៊ុយក្រែនអនុញ្ញាតិឲ្យ ប៉ូឡូញមានសិទ្ធបាញ់ទំលាក់មីស៊ីល របស់រុស្ស៊ីលើដែនអាកាស

AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Vladimir Zelensky បាននិយាយថា កតិកាសញ្ញាដែលបានចុះហត្ថលេខាថ្មីរវាងទីក្រុង Warsaw និងទីក្រុង Kiev មានបទប្បញ្ញត្តិដែលអនុញ្ញាតឱ្យ ប៉ូឡូញបាញ់ទម្លាក់មីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី នៅក្នុងដែនអាកាសអ៊ុយក្រែន បាន។

លោក Zelensky បាននិយាយបែបនេះនៅក្នុងទីក្រុង Warsaw កាលពីថ្ងៃចន្ទ បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សន្តិសុខជាមួយនាយករដ្ឋមន្ត្រីប៉ូឡូញ Donald Tusk ។
រដ្ឋាភិបាលនៅទីក្រុងគៀវ បាននិងកំពុងធ្វើកិច្ចព្រមព្រៀងទ្វេភាគី ជាមួយប្រទេសសមាជិកណាតូ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ជំនួសឱ្យការចូលរួមក្នុងប្លុកដែល ដឹកនាំដោយសហរដ្ឋអាមេរិកជាផ្លូវការ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុករបស់អ៊ុយក្រែន លោក Zelensky បាននិយាយថា កិច្ចព្រមព្រៀង បានផ្តល់សម្រាប់ការអភិវឌ្ឍយន្តការ សម្រាប់ប៉ូឡូញដើម្បីបាញ់ទម្លាក់មីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី ដែលបានបាញ់នៅក្នុងដែនអាកាសអ៊ុយក្រែន ពោលគឺស្ថិតនៅក្នុងដែនសម្រេចចិត្ត របស់ប្រទេសប៉ូឡូញ។

គួរឲ្យដឹងដែរថាលោក Zelensky បានស្នើឱ្យអង្គការណាតូ ក្នុងការជួយបាញ់ទម្លាក់មីស៊ីលរបស់រុស្ស៊ី ដែលហោះចូលមកដែនអាកាសរបស់ខ្លួន អស់រយៈពេលជាច្រើនខែមកហើយ។ លោកបានប្រៀបធៀបវាទៅនឹងអ្វីដែលសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានធ្វើសម្រាប់អ៊ីស្រាអែល កាលពីពាក់កណ្តាលខែមេសា ក្នុងអំឡុងពេលការទម្លាក់គ្រាប់បែកសងសឹករបស់អ៊ីរ៉ង់ ហើយបានអះអាងថាសកម្មភាពបែបនេះ វានឹងមិនពាក់ព័ន្ធដោយផ្ទាល់ជាមួយ ប្លុកនៅក្នុងជម្លោះនោះទេ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top