ព័ត៌មានអន្តរជាតិ

រយៈពេល ២ឆ្នាំបន្ទាប់ពីការបាញ់សម្លាប់លោក អាបេ បញ្ហាព្រះវិហារបង្រួបបង្រួម នៅតែមិនទាន់អាចដោះស្រាយ

Kyodo

តូក្យូ៖ ថ្ងៃច័ន្ទម្សិលមិញនេះ គឺជាខួបពីរឆ្នាំចាប់តាំងពីអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្ស៊ូ អាបេ ត្រូវបានបាញ់សម្លាប់ ខណៈដែលបញ្ហាទាក់ទង នឹងព្រះវិហារបង្រួបបង្រួម និងស្ថានភាពនៃសមាជិក “ជំនាន់ទីពីរ” នៃក្រុមសាសនា ដែលទាក់ទាញការយកចិត្តទុកដាក់ បន្ទាប់ពីនោះនៅតែមិនទាន់ដោះស្រាយបាន។

អ្នកកាន់ទុក្ខជាច្រើនបានទៅលេងតុដាក់ផ្កា នៅកន្លែងដែលនាយករដ្ឋមន្ត្រីជប៉ុន ដែលកាន់អំណាចយូរបំផុត ត្រូវបានបាញ់សម្លាប់នៅទីក្រុងណារ៉ា ភាគខាងលិចប្រទេសជប៉ុន កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ក្នុងអាយុ ៦៧ឆ្នាំដោយបុរសម្នាក់ ដែលត្រូវបានចោទប្រកាន់ថា បានប្រើកាំភ្លើងផលិតនៅផ្ទះអំឡុងពេល សុន្ទរកថាយុទ្ធនាការបោះឆ្នោតរបស់លោក អាបេ។

ជនដៃដល់អាយុ ៤៣ឆ្នាំ ឈ្មោះ Tetsuya Yamagami ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត។ លោកបានប្រាប់អ្នកស៊ើបអង្កេតថា លោកមានកំហឹងប្រឆាំងនឹងក្រុមសាសនា ដ៏ចម្រូងចម្រាស ដោយសារតែការបរិច្ចាគយ៉ាងច្រើន ដែលធ្វើឡើងដោយម្តាយរបស់លោក ។

លោក Toshiko Nanri អាយុ ៧៧ឆ្នាំមកពីខេត្តអូសាកា បានឲ្យដឹងនៅខាងក្រៅ ស្ថានីយ៍រថភ្លើងដែលលោក អាបេ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ថា “ឧបទ្ទវហេតុនេះបាននាំមកនូវការបំភ្លឺ ឲ្យឃើញពីបញ្ហាសមាជិកជំនាន់ទីពីរ។

និស្សិតសាកលវិទ្យាល័យបុរសអាយុ ២០ឆ្នាំម្នាក់បានឲ្យដឹងថា “ទស្សនិកជនអាចមានគ្រោះថ្នាក់។ ការត្រួតពិនិត្យឥវ៉ាន់គួរតែត្រូវបាន ធ្វើឡើងតាមដែលអាចធ្វើទៅបាន ក្នុងអំឡុងពេលសុន្ទរកថាយុទ្ធនាការ” ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top