បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Vladimir Zelenskyបានលើកឡើងថា នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban មិនមានអំណាចចាំបាច់ក្នុងការ ចរចាបញ្ចប់ជម្លោះរុស្ស៊ី និងអ៊ុយក្រែននោះទេប៉ុន្តែលោក ចង់ឃើញសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ឬចិននៅក្នុងតួនាទីនេះជំនួសវិញ។
លោកOrban បានធ្វើទស្សនកិច្ចទៅកាន់ ទីក្រុងគៀវកាលពីសប្តាហ៍មុន ហើយបានស្នើសុំបទឈប់បាញ់ដែល Zelensky បានច្រានចោលដែល ចាប់តាំងពីពេលនោះមក គាត់បានបន្តធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ និងប៉េកាំង មុនពេលកិច្ចប្រជុំកំពូលរបស់ អង្គការណាតូនៅទីក្រុងវ៉ាស៊ីនតោន។
លោក Zelensky បាននិយាយកាលពីថ្ងៃចន្ទ ក្នុងអំឡុងសន្និសីទកាសែតរួមគ្នា ជាមួយនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ក្នុងទីក្រុង Warsaw ចំពោះថាតើគាត់អាចជាអ្នកសម្រុះសម្រួល ឬអត់នោះ ថាវាមិនមានការសម្រុះសម្រួលរវាងរុស្ស៊ី និងអ៊ុយក្រែនទេ។
លោកZelensky បានបន្ថែមថា៖មានតែសម្ព័ន្ធភាពដែលខ្លាំងៗប៉ុណ្ណោះ ដែលអាចដើរតួជាទំនាក់ទំនងរវាងគ្នានេះបាន។ គាត់ បានបន្ថែមទៀតថាជម្លោះនឹងមិនបញ្ចប់ ដោយការសម្រុះសម្រួលនោះទេ ប៉ុន្តែនៅពេលដែលមហាអំណាចមួយ ដែលមានសេដ្ឋកិច្ចរឹងមាំ និងយោធាខ្លាំងអាចដាក់សម្ពាធលើរុស្ស៊ី ឱ្យបោះបង់ចោលប្រតិបត្តិការនេះប៉ុណ្ណោះ៕
ប្រែសម្រួល៖ ស៊ុន លី