ព័ត៌មានអន្តរជាតិ

អ្នកប្រជាធិបតេយ្យ ជាន់ខ្ពស់កាន់តែច្រើន ចង់ឱ្យលោក Joe Biden ដកខ្លួនចេញ ពីការប្រជែងការបោះឆ្នោត ប្រធានាធិបតីអាមេរិក នៅត្រឹមថ្ងៃសុក្រនេះ

RT News

បរទេស ៖ សារព័ត៌មាន Axios បានផ្សាយដោយដកស្រង់ប្រភពថា ការកើនឡើង នៃចំនួនអ្នកប្រជាធិបតេយ្យ ជាន់ខ្ពស់គឺចង់ឱ្យលោក Joe Biden ដកខ្លួនចេញពីការប្រជែង ការបោះឆ្នោត ប្រធានាធិបតី អាមេរិកនៅត្រឹមថ្ងៃសុក្រនេះ ។ សមាជិកសភា ត្រូវបានគេនិយាយថា កំពុងសង្ឃឹមថាគណបក្សទាំងមូលនឹង “សុំឱ្យ” មេដឹកនាំអាមេរិក ដែលកំពុងកាន់អំណាច ឱ្យចុះចេញពីតំណែង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា សមាជិកសភា មកពីគ្រប់ផ្នែកទាំងអស់នៃបក្ស ត្រូវបានសារព័ត៌មានដកស្រង់ថា ម្ចាស់ជំនួយពីគណបក្សប្រជាធិបតេយ្យធំៗ និង សមាជិករបស់មណ្ឌលបោះឆ្នោត បានបង្ហាញការព្រួយបារម្ភ យ៉ាងខ្លាំង អំពីសមត្ថភាពរបស់លោក Biden ក្នុងការឈ្នះការបោះឆ្នោតឡើងវិញ ប្រឆាំងនឹងគូប្រជែងគណបក្សសាធារណរដ្ឋ លោក Donald Trump នៅក្នុងការបោះឆ្នោតខែវិច្ឆិកាខាងមុខ ។

សមាជិកសភាម្នាក់ ជាពិសេសបានប្រាប់សារព័ត៌មាន Axios ថា រាល់អ្នកចូលរួមនៅក្នុងវេទិកាប្រចាំខែ នៅក្នុងរដ្ឋរបស់លោក ដែលមិនត្រូវបានបញ្ចេញឈ្មោះ ចូលចិត្តនិយាយអំពីអាយុ របស់លោក Biden ជាជាងបញ្ហាសហគមន៍។

សមាជិកសភា និងព្រឹទ្ធសមាជិក ជាច្រើននាក់ទៀត ក៏បានប្រាប់អ្នកសារព័ត៌មានថា វាច្បាស់ណាស់ថា ពិន្ទុជិតដល់ការនិយាយចេញ ឬចុះហត្ថលេខាលើសំបុត្រ ប្រាប់លោក Biden ថាវាគួរតែចប់ហើយ ដោយសង្កត់ធ្ងន់ថា ការអំពាវនាវទាំងនេះនឹងកាន់តែខ្លាំងឡើង៕
ប្រែសម្រួលៈ ណៃ តុលា

To Top