ព័ត៌មានអន្តរជាតិ

អតីតមេដឹកនាំអាវក្រហម របស់ថៃ លោក ចាតុផន ព្រុំផាន អំពាវនាវ ឱ្យមានការតវ៉ា នៅខែក្រោយ ដើម្បីប្រឆាំង នឹងគំនិតផ្តួចផ្តើមមួយចំនួន របស់នាយករដ្ឋមន្រ្តី

BONGKOK Post

បរទេស៖ អតីតមេដឹកនាំអាវក្រហម របស់ថៃ លោក ចាតុផន ព្រុំផាន បានអំពាវនាវ ឱ្យមានការតវ៉ានៅខែក្រោយ ដើម្បីប្រឆាំងនឹងគំនិតផ្តួចផ្តើមមួយ ចំនួនរបស់រដ្ឋាភិបាល ដូចជាការបង្កើនកម្រិតកម្មសិទ្ធិរបស់ជនបរទេសនៅក្នុងខុនដូដល់ ៧៥% និងការជួលដីរយៈពេល ៩៩ ឆ្នាំ សម្រាប់ជនបរទេស ដែលលោកថា ទាំងនេះនឹងទទួលបានផលប្រយោជន៍ តែឥស្សរជនរបស់ប្រទេសប៉ុណ្ណោះ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងការបង្ហោះ ហ្វេសប៊ុក កាលពីថ្ងៃច័ន្ទ លោក ចាតុផន បានជំរុញឱ្យសាធារណជនបញ្ឈប់ការក្លាយជា “ជនរងគ្រោះនយោបាយ” និងតវ៉ាប្រឆាំងនឹងគំនិតផ្តួចផ្តើមរបស់នាយករដ្ឋមន្ត្រីលោកស្រី សេដ្ឋា ថាវីស៊ីន ។ លោកបានចោទប្រកាន់រដ្ឋាភិបាលថា បានលាក់បាំងរបៀបវារៈសម្ងាត់ ដែលនឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើន ដល់ក្រុមជាក់លាក់ក្នុងកិច្ចខិតខំប្រឹងប្រែង របស់ពួកគេក្នុងការប្រមូល មូលនិធិសម្រាប់ ការបោះឆ្នោតបន្ទាប់។

លោកបាននិយាយ នៅក្នុងហ្វេសប៊ុកថា «នាយករដ្ឋមន្ត្រីគឺជាអ្នកអភិវឌ្ឍអចលនទ្រព្យ។

អតីតមេដឹកនាំអាវក្រហម របស់ថៃរូបនេះបាននិយាយថា “ប្រសិនបើផែនការរបស់គាត់ (នាយករដ្ឋមន្រ្តី) ត្រូវបានអនុវត្តដោយគ្មានការប្រឆាំងណាមួយ, ប្រទេសថៃ នឹងបាត់បង់ឯករាជ្យភាពរបស់ខ្លួន ដោយសារតែខុនដូ នៅក្នុងប្រទេសថៃ អាចជាកម្មសិទ្ធិទាំងស្រុងរបស់ជនបរទេស ៧៥ភាគរយតាមរយៈកម្មសិទ្ធិស្របច្បាប់ និង ២៥ភាគរយ តាមរយៈអ្នកតែងតាំង” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top