ព័ត៌មានអន្តរជាតិ

ចិន អំពាវនាវឱ្យបញ្ចប់ ជាបន្ទាន់នូវអំពើហិង្សា ប្រដាប់អាវុធនៅកុងហ្គោ

Xinhua

យូអិន៖ បេសកជនចិន បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងដើ ម្បីជំរុញឱ្យមានការ បញ្ឈប់ការប្រយុទ្ធគ្នា ក្នុងគោលបំណងបញ្ចប់អំពើហិង្សា ក្នុងចំណោមក្រុមប្រដាប់អាវុធ នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ (DRC) ។

លោក Geng Shuang តំណាងអចិន្ត្រៃយ៍រង របស់ប្រទេសចិន ប្រចាំអង្គការ សហប្រជាជាតិ បានថ្លែងសេចក្តីថ្លែងការណ៍មួយ នៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ស្តីពីបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិនៅក្នុង DRC ដែលត្រូវ បានគេស្គាល់ជាទូទៅថា MONUSCO ដោយសង្កត់ធ្ងន់លើភាពបន្ទាន់ ក្នុងការដោះស្រាយ ជម្លោះនៅក្នុងប្រទេសនេះ។

លោកបានលើកឡើងថា “កាលពីខែមុន រដ្ឋាភិបាលថ្មី របស់ DRC ត្រូវបានសម្ពោធយ៉ាងរលូន ដោយបង្ហាញពីជំពូកថ្មី នៃអភិបាលកិច្ចរបស់ប្រទេសនេះ ប្រទេសចិនស្វាគមន៍ ចំពោះរឿងនេះ យើងទន្ទឹងរង់ចាំភាគីទាំងអស់ក្នុងប្រទេសរួបរួមគ្នា ជាតែមួយ និងពន្លឿនការកសាងប្រទេស ជាមួយនឹងផែនការ សកម្មភាពជាតិរបស់រដ្ឋាភិបាលជាប្លង់មេ ដើម្បីសម្រេចបាននូវសន្តិភាព និងស្ថិរភាព”។

និយាយអំពីអំពើហិង្សានាពេលថ្មីៗនេះ លោក Geng បានកត់សម្គាល់ថា “ក្នុងរយៈពេលបីខែកន្លងមកនេះ ជនស៊ីវិលជាង ៥០០នាក់ត្រូវបានសម្លាប់ដោយក្រុមប្រដាប់អាវុធ និង ៧,៣លាននាក់ ត្រូវបានផ្លាស់ទីលំនៅដោយបង្ខំ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top