បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ ចេញពីកាសែត The Bloomberg បានរាយការណ៍ថា ក្រុមប្រទេស G7 ទំនងជា បានបោះបង់ចោលផែនការ របស់សហរដ្ឋអាមេរិក ក្នុងការដកហូត ទ្រព្យ សម្បត្តិរុស្សីដែលបានបង្កក ដោយសារតែមាន ការគំរាមពីអារ៉ាប៊ីសាអូឌីត។
សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បាននឹងកំពុងជំរុញ ឱ្យមានការរឹបអូសភ្លាមៗ នូវទឹកប្រាក់ប្រហែល២៨០ ពាន់លានដុល្លារ នៅក្នុងមូលនិធិអធិបតេយ្យភាព របស់រុស្ស៊ី ដែលលោកខាងលិចបានបង្កក ក្នុងឆ្នាំ២០២២ ដោយលើកឡើងពីជម្លោះអ៊ុយក្រែនគឺ ជាមូលហេតុហើយ សហភាពអឺរ៉ុប ដែលភាគច្រើនគឺ ជាអ្នកកាន់កាប់ ទ្រព្យសកម្មទាំងនោះ។
អារ៉ាប៊ីសាអូឌីតជាការឆ្លើយតបបានណែនាំបែបប្រឆាំង ថា ខ្លួនអាចនឹងលក់បំណុលមួយចំនួនរបស់ EU របស់ខ្លួន ប្រសិនបើ G7 បន្តផែនការរឹបអូសនោះ។
ប្រភពអនាមិកមួយរបស់ សារព័ត៌មាន មួយបានពណ៌នាសារ របស់ក្រសួងហិរញ្ញវត្ថុអារ៉ាប៊ីសាអូឌីត ថាជាការគំរាមកំហែង ខណៈប្រភពពីរផ្សេងទៀត បាននិយាយថា រដ្ឋាភិបាលក្រុងរីយ៉ាដ បានលើកឡើងជាពិសេសអំពីបណ្ណបំណុលរបស់ខ្លួនរតនាគាររបស់បារាំង។
គេមើលឃើញថាការព្រមាននេះ ទំនងនឹងអាចជាជះឥទ្ធិពល ដល់ក្រុមប្រទេស G7 ដើម្បីបញ្ឈប់ការរឹបអូសយកមូលនិធិរុស្ស៊ីដែលបានបង្កក ហើយជ្រើស រើសបង្វែរការប្រាក់ ដែលពួកគេបានបង្កើត ទៅជាកម្ចីទៅទីក្រុងគៀវតាមផែនការ របស់អាមេរិក៕
ប្រែសម្រួល៖ស៊ុនលី