ព័ត៌មានអន្តរជាតិ

ណាតូ នឹងចាប់ផ្តើមគម្រោងការពារជាតិថ្មីចំនួន ៤ ជាមួយដៃគូឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួន

Kyodo

វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បានឲ្យដឹងថា អង្គការណាតូ និងដៃគូឥណ្ឌូប៉ាស៊ីហ្វិកចំនួន៤ របស់ខ្លួនគឺ អូស្ត្រាលី ជប៉ុន នូវែលសេឡង់ និងកូរ៉េខាងត្បូង នឹងចាប់ផ្តើមគម្រោងរួមគ្នាថ្មីចំនួន៤ ដែលទាក់ទងនឹងអ៊ុយក្រែន បញ្ញាសិប្បនិមិត្ត ព័ត៌មានមិនពិត និងសន្តិសុខតាមអ៊ីនធឺណិត។

ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយក្នុងទីក្រុងវ៉ាស៊ីនតោន មុនពេលចាប់ផ្តើមកិច្ចប្រជុំកំពូល របស់អង្គការណាតូ ដើម្បីរំលឹកខួបលើកទី៧៥ នៃសម្ព័ន្ធភាពឆ្លងអាត្លង់ទិក លោក Sullivan បានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក អឺរ៉ុប និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក មិនដែលមានសារៈសំខាន់ ឬរួមបញ្ចូលច្រើនជាងពេលបច្ចុប្បន្ននោះទេ។

លោកបានលើកឡើងថា “អ្វីដែលកើតឡើងនៅអឺរ៉ុប ប៉ះពាល់ដល់ឥណ្ឌូប៉ាស៊ីហ្វិក។ អ្វីដែលកើតឡើងនៅឥណ្ឌូប៉ាស៊ីហ្វិក ប៉ះពាល់ដល់អឺរ៉ុប។ យើងឃើញរឿងនេះជារៀងរាល់ថ្ងៃ” ដោយលើកឡើងពីបញ្ហាប្រឈម ផ្នែកសន្តិសុខដូចជាកូរ៉េខាងជើង ផ្តល់មីស៊ីលផ្លោង សម្រាប់រុស្ស៊ីសម្រាប់ប្រើប្រឆាំងនឹង អ៊ុយក្រែនជាដើម។

ដោយមិនមានព័ត៌មានលម្អិត អំពីគំនិតផ្តួចផ្តើមទាំងបួននោះ លោកបានឲ្យដឹងថា គំនិតនីមួយៗនឹងមានភាពខុសប្លែកគ្នា ខណៈពេលដែលការចែករំលែក នូវគោលដៅចម្បងដូចគ្នា ដើម្បី “ទាញយកភាពខ្លាំងតែមួយគត់ នៃលទ្ធិប្រជាធិបតេយ្យ ដែលមានសមត្ថភាពខ្ពស់ ដើម្បីដោះស្រាយបញ្ហាប្រឈមសកលរួមគ្នា”។

របៀបវារៈកំពូលនៅក្នុងកិច្ចប្រជុំកំពូល រយៈពេលបីថ្ងៃរួមមានការគាំទ្របន្ថែម សម្រាប់អ៊ុយក្រែន និងកិច្ចសហប្រតិបត្តិការកាន់តែ ទូលំទូលាយជាមួយដៃគូឥណ្ឌូប៉ាស៊ីហ្វិក ប្រឆាំងនឹងផ្ទៃខាងក្រោយនៃ ការកើនឡើងយោធារបស់ចិន ។

ប៉ុន្តែប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលកំពុងរៀបចំព្រឹត្តិការណ៍នេះ ត្រូវបានគេសន្មត់ថា ទាក់ទាញការយកចិត្តទុកដាក់បន្ថែមទៀត ខណៈដែលការសង្ស័យបាន កើតមានឡើងទាំងក្នុង និងក្រៅប្រទេសជុំវិញកាយសម្បទា និងផ្លូវចិត្តរបស់គាត់ដើម្បីឈរឈ្មោះ សម្រាប់អាណត្តិទីពីរនៅក្នុងការបោះឆ្នោតខែវិច្ឆិកា ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top