របាយការណ៍ស្តីពី «ការរិះគន់និងច្រានចោលម្តងទៀត ចំពោះសំណុំរឿង មជ្ឈត្តកម្មសមុទ្រចិនខាងត្បូង» ដែលរួមគ្នាតាក់តែងឡើង ដោយមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ អំពីមហាសមុទ្រHuaYang វិទ្យាស្ថានស្រាវជ្រាវ អំពីសមុទ្រចិនខាងត្បូង និងសមាគមច្បាប់អន្តរជាតិចិន ត្រូវបានចេញផ្សាយនៅក្រុងប៉េកាំង នៅថ្ងៃទី១១ខែកក្កដា ។
របាយការណ៍នេះបានចង្អុលបង្ហាញថា គិតរហូតដល់បច្ចុប្បន្ន ហ្វីលីពីន បានលើកឡើងដោយឯកតោភាគីនូវអ្វីដែលហៅថា “ការកាត់ក្តីនៃសំណុំរឿង មជ្ឈត្តកម្មសមុទ្រចិនខាងត្បូង”៨ឆ្នាំហើយ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសនៅក្រៅតំបន់មួយចំនួនតូច នៅតែចាត់ទុក” ការកាត់ក្តី នៃសំណុំរឿងមជ្ឈត្តកម្មសមុទ្រចិន ខាងត្បូង” ដែលល្មើសនឹងច្បាប់ និង គ្មានសុពលភាពនេះជា”ក្បួនច្បាប់” នេះបង្ហាញឱ្យឃើញ នូវចេតនាអាក្រក់របស់កម្លាំងនៅក្រៅតំបន់មួយចំនួន ក្នុងការកកូរកកាយស្ថានការណ៍ សមុទ្រចិនខាងត្បូង និងអុជអាលបំបែកបំបាក់ ទំនាក់ទំនងរវាងចិននិងប្រទេសអាស៊ាន ។
របាយការណ៍ បានរំលឹកឡើងវិញនូវគោលជំហរ របស់ចិនចំពោះសំណុំរឿងមជ្ឈត្តកម្ម ព្រម និងការកាត់ក្តីមានជាអាទិ៍៖ សំដៅចំពោះការ ដែលហ្វីលីពីន ប្រើប្រាស់ ដោយខុសទំនង នូវយន្តការដោះស្រាយវិវាទ នៃ«អនុសញ្ញាច្បាប់សមុទ្រ នៃអង្គការសហប្រជាជាតិ» ហើយមិនអើពើ នឹងគោលជំហរជាប់លាប់ជាដរាបមករបស់ចិន ស្តីពីការប្រកាន់ខ្ជាប់ការគ្រប់គ្រង ការខ្វែងគំនិតនិងដោះស្រាយវិវាទ តាមរយៈការចរចានិងពិគ្រោះពិភាក្សា បែរជាមានចេតនាលើកឡើងនូវរឿងមជ្ឈត្តកម្ម ដោយឯកតោភាគី រដ្ឋាភិបាលចិនប្រកាន់ខ្ជាប់”ការមិនចូលរួមនិងមិនទទួលយក” រដ្ឋាភិបាលចិន មិនទទួលស្គាល់ការកាត់ក្តីខុសច្បាប់ ដែលធ្វើដោយតុលាការ មជ្ឈត្តកម្មទេ ហើយក៏មិនទទួលយកគំនិតផ្តួចផ្តើម និងប្រតិបត្តិការណាមួយ ដែលផ្អែកលើការកាត់ក្តីនេះដែរ ៕