បរទេស៖ កាសែត Wall Street Journal បានរាយការណ៍នៅថ្ងៃពុធថា សមត្ថភាពនៃសង្គ្រាមអេឡិចត្រូនិចរបស់រុស្ស៊ី បានធ្វើឱ្យគ្រាប់បែកឆ្លាតវៃរបស់លោកខាងលិច ក្លាយជា “គ្មានប្រយោជន៍” នៅក្នុងជម្លោះអ៊ុយក្រែន។ ជាមួយនឹងប្រព័ន្ធនាំផ្លូវរបស់គ្រាប់បែកទាំងនោះ ច្របូកច្របល់ អាវុធទាំងនេះមួយចំនួនត្រូវបានគេរាយការណ៍ថា បានចូលនិវត្តន៍ ឬលែងប្រើ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នៃការវាយលុកសមរភូមិ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅពេលដែលសហរដ្ឋអាមេរិក បានប្រកាសពីការប្រគល់គ្រាប់កាំភ្លើងធំ GPS-guided Excalibur ទៅកាន់ប្រទេសអ៊ុយក្រែនក្នុងឆ្នាំ២០២២ , សារព័ត៌មាន ដែលគាំទ្រទីក្រុងគៀវបានព្យាករណ៍ថា កាំជ្រួចដែលមានតម្លៃ ១០ម៉ឺនដុល្លារក្នុងមួយគ្រាប់នេះ នឹងធ្វើឱ្យ “កាំភ្លើងធំអ៊ុយក្រែនកាន់តែបាញ់ចំគោលដៅ” និង “ធ្វើឱ្យរុស្ស៊ីក្លាយជាពិភពលោកនៃការឈឺចាប់” ។
មេបញ្ជាការអ៊ុយក្រែនបានប្រាប់កាសែត Wall Street Journal ថា ទោះបីជាយ៉ាងណាក៏ដោយ យោធារុស្ស៊ីបានសម្របខ្លួនក្នុង រយៈពេលប៉ុន្មានសប្តាហ៍បន្ទាប់ ដោយបានប្រើឧបករណ៍បិទសញ្ញា ដើម្បីបញ្ជូនព័ត៌មានខុសទៅកាន់គ្រាប់បែក និងរំខានដល់ហ្វុយស៊ីបគ្រាប់បែក ដែលបណ្តាលឱ្យគ្រាប់បែក ទាំងនោះធ្លាក់ចេញពីគោលដៅ ឬ ក្លាយជាស្អុយ។
សូមជម្រាបថា សហភាពសូវៀតបានវិនិយោគយ៉ាងច្រើន នៅក្នុងសង្គ្រាមអេឡិចត្រូនិក (EW) ក្នុងកំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ ដោយមើលបច្ចេកវិទ្យារំខានជាឧបករណ៍ការពារ ដ៏សំខាន់ប្រឆាំងនឹងមីស៊ីល និងគ្រាប់ផ្លោងដែលសហរដ្ឋអាមេរិកកំពុង ចាប់ផ្តើមអភិវឌ្ឍនៅពេលនោះ។ ខណៈពេលដែលសព្វាវុធដូចជា គ្រាប់ Excalibur សម័យទសវត្សរ៍ឆ្នាំ ១៩៩០ ត្រូវបានប្រើប្រាស់ដោយសហរដ្ឋអាមេរិក ដើម្បីមានឥទ្ធិពលបំផ្លិចបំផ្លាញនៅក្នុងប្រទេសអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន មន្ត្រី និងអ្នកវិភាគក្នុងទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីពេលនោះមកបានសន្និដ្ឋានថា គ្រាប់បែកទាំងនោះមានប្រសិទ្ធភាពតិចជាង គូប្រជែងដែលមានកម្រិតដូចរុស្ស៊ី ៕
ប្រែសម្រួលៈ ណៃ តុលា