ព័ត៌មានអន្តរជាតិ

សឹង្ហបុរី នឹងបញ្ឈប់ការ ចុះបញ្ជីរថយន្ត ប្រើម៉ាស៊ូត នៅដើមឆ្នាំ២០២៥

Vietnam Plus

បរទេស ៖ រថយន្តប្រើប្រេងម៉ាស៊ូត នឹងលែងត្រូវបាន ចុះបញ្ជីនៅក្នុងប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ខាងមុខ ដែលជាផ្នែក នៃកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាល ដើម្បីឱ្យមានយានយន្តទាំងអស់ នៅលើដងផ្លូវ នៃរដ្ឋក្នុងទីក្រុងដំណើរការដោយថាមពលស្អាតនៅឆ្នាំ ២០៤០ ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ការផ្លាស់ប្តូរដើម្បីលុបបំបាត់ យានយន្តដែលបំពុល កាន់តែច្រើន ហើយត្រូវបានប្រកាសនៅក្នុង សភាកាលពី៣ឆ្នាំមុនក្នុងអំឡុង ពេលនៃការពិភាក្សា ស្តីពីផែនការនិរន្តរភាពបរិស្ថាន របស់រដ្ឋាភិបាល ក្នុងខែមីនា ឆ្នាំ ២០២១ ។

អាជ្ញាធរដឹកជញ្ជូនផ្លូវគោក (LTA) បាននិយាយកាលពីថ្ងៃទី១០ ខែកក្កដាថា ចាប់តាំងពីពេលនោះមក សមាមាត្រនៃការចុះបញ្ជីរថយន្តម៉ាស៊ូតថ្មី និងតាក់ស៊ីនៅតែទាបជាង ១ភាគរយ ជាសរុប ដោយសារភាពអាចរកបាន នៃជម្រើសស្អាតជាងមុន។

ការហាមប្រាមនាពេលខាងមុខ លើរថយន្តប្រើម៉ាស៊ូត និងតាក់ស៊ី កើតឡើង មុនពេលរថយន្ត និងតាក់ស៊ីថ្មីទាំងអស់ដែលបានចុះឈ្មោះនៅទីនេះ តម្រូវឱ្យក្លាយជាគំរូ ថាមពលស្អាត ជាងមុនចាប់ពីឆ្នាំ២០៣០។

អាជ្ញាធរដឹកជញ្ជូនផ្លូវគោក បាននិយាយថា ខណៈដែលម្ចាស់ រថយន្តប្រើម៉ាស៊ូតដែលបានចុះបញ្ជីមុនថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ នឹងអាចបន្តវិញ្ញាបនបត្រ នៃការទទួលបានសិទ្ធិ (COE) របស់ពួកគេ ហើយបន្ទាប់ពីកាលបរិច្ឆេទកំណត់ឆ្នាំ ២០២៥ នោះពួកគេនឹងត្រូវទទួលរង នូវពន្ធផ្លូវខ្ពស់ជាងមុន ដើម្បីរារាំងការបន្តប្រើប្រាស់ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top