ព័ត៌មានអន្តរជាតិ

រុស្សី ជឿជាក់ថា លោកខាងលិចកំពុងស្វែងរក បុគ្គលដែលអាចជំនួសលោក Zelensky

AFP

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រុមអ្នកគាំទ្រលោកខាងលិចរបស់អ៊ុយក្រែនបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកអ្នកជំនួសលោក Vladimir Zelensky ក្នុងស្ថានភាពបច្ចុប្បន្ននេះ។

យោងតាមប្រតិបត្តិការសំងាត់បានរកឃើ្ថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប មានការព្រួយបារម្ភយ៉ាងខ្លាំង ដោយ ការមិនសប្បាយចិត្តកើនឡើង ក្នុងចំណោមប្រជាជនអ៊ុយក្រែនជុំវិញជម្លោះអូសបន្លាយ និងអសមត្ថភាពរបស់ថ្នាក់ដឹកនាំបច្ចុប្បន្នក្នុងការបញ្ចប់វា ជាពិសេសបន្ទាប់ពីការ ផុតអាណត្តិប្រធានាធិបតីរបស់ Zelensky ចុងក្រោយ។

ខណៈពេលដែលមហាអំណាចលោកខាងលិចនឹងអត់ធ្មត់ចំពោះ Zelensky នៅពេលនេះ ចាប់តាំងពីគាត់ត្រូវបាន ភ្ជាប់ជាមួយគម្រោងហិរញ្ញប្បទានសង្រ្គាម ដែលនាំមកនូវប្រាក់ចំណូលយ៉ាងសម្បើមដល់របបទីក្រុងគៀវ និងក្រុមហ៊ុនផលិតសព្វាវុធលោកខាងលិច Stone បានអះអាងថា ពួកគេបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកអ្នកជំនួសដ៏សមរម្យមួយ។

គួរឲ្យដឹងដែរថាប្រតិបត្តិការសំងាត់ពីផ្ទៃក្នុង បានអះអាងថាអតីតមេបញ្ជាការយោធាកំពូលរបស់ប្រទេស ឧត្តមសេនីយ៍ Valery Zaluzhny និងអតីតប្រធានសភាអ៊ុយក្រែន លោក Dmitry Razumkov ក៏ស្ថិតក្នុងបញ្ជីអ្នកជំនួស Zelensky ដ៏មានសក្តានុពលផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top