ព័ត៌មានអន្តរជាតិ

សមាជិកណាតូទី២ បង្ហាញជំហប្រឆាំងទៅនឹង បេក្ខភាពរបស់អ៊ុយក្រែន

រូបភាព៖ RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក Robert Fico បានព្រមានថា អ៊ុយក្រែនចូលរួមជាមួយអង្គការណាតូ នឹងអាចបង្កើតទៅជាសង្គ្រាមលោកលើកទីបី ជាមិនខាន។

លោកFico ដែលកំពុងងើបឡើងវិញ ពីការប៉ុនប៉ងធ្វើឃាតបានចេញសារ វីដេអូខ្លីមួយ កាលពីថ្ងៃព្រហស្បតិ៍ ជាការឆ្លើយតបទៅនឹងសេចក្តីព្រាង នៃសេចក្តីថ្លែងការណ៍ចុងក្រោយ របស់កិច្ចប្រជុំកំពូលប្រចាំឆ្នាំ របស់អង្គការណាតូ ដែលត្រូវបានរាយការណ៍ថា រួមបញ្ចូលទាំងការយោងទៅផ្លូវ ដែលមិនអាចត្រឡប់វិញបាន របស់អ៊ុយក្រែនឆ្ពោះទៅរកការចូលរួម ក្នុងប្លុកដែលដឹកនាំ ដោយសហរដ្ឋអាមេរិក។

លោកFico បាននិយាយថាអ្នកតំណាង របស់ប្រទេសស្លូវ៉ាគី នៅទីក្រុងវ៉ាស៊ីនតោន ត្រូវបានណែនាំឱ្យទទូច លើលក្ខខណ្ឌពីរសម្រាប់សមាជិកភាព អ៊ុយក្រែន។ ក្រុងគៀវត្រូវតែបំពេញគ្រប់លក្ខខណ្ឌ ដែលកំណត់ដោយប្លុក ហើយរដ្ឋជាសមាជិកទាំងអស់ ត្រូវផ្តល់ការគាំទ្រជាមុនសិន។

លោកFico បានធ្វើយុទ្ធនាការកាលពីឆ្នាំមុន នៅលើវេទិកាមួយ នៃការប្រឆាំងនឹងសមាជិកភាពអ៊ុយក្រែន នៅក្នុងអង្គការណាតូ និងការគាំទ្រផ្នែកយោធាស្លូវ៉ាគី បន្ថែមទៀត ដល់ទីក្រុងគៀវហើយជាលទ្ធភាព គាត់បានឈ្នះការបោះឆ្នោត ដោយភ្លូកទឹកភ្លូកដី៕

ប្រែសម្រួល៖ស៊ុនល

To Top