ព័ត៌មានអន្តរជាតិ

អភិបាលតំបន់របស់រុស្ស៊ីថា យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ទម្លាក់គ្រាប់បែកទៅលើក្មេងៗដែលកំពុងលេង បណ្តាលឱ្យរបួស៥នាក់

RT News

បរទេស៖ អភិបាលតំបន់ លោក Vyacheslav Gladkov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កុមារចំនួនប្រាំនាក់នៅក្នុងទីក្រុងរុស្ស៊ីមួយ នៅជិតព្រំដែនជាមួយប្រទេសអ៊ុយក្រែន បានរងរបួស នៅពេលដែលយន្តហោះ គ្មានមនុស្សបើករបស់អ៊ុយក្រែន បានទម្លាក់គ្រាប់បែកនៅលើ ទីធ្លាដែលពួកគេកំពុងលេង ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ការវាយប្រហារនេះបានកើតឡើងនៅទីក្រុង Shebekino ដែលជាទីក្រុងមួយក្នុងតំបន់ Belgorod ភាគខាងជើងនៃទីក្រុង Volchansk ដែលជាទីតាំងនៃការប្រយុទ្ធគ្នាយ៉ាងខ្លាំងរវាងកងកម្លាំងរុស្ស៊ី និងអ៊ុយក្រែននៅក្នុងតំបន់ Kharkov ចាប់តាំងពីខែឧសភា។

លោក Gladkov បាននិយាយនៅលើ Telegram ថា “ឧបករណ៍បំផ្ទុះត្រូវបានទម្លាក់ចេញពី យន្តហោះគ្មានមនុស្សបើកដោយ ចេតនាចូលទៅក្នុងទីធ្លានៃអគារផ្ទះល្វែងមួយ” ។ «គ្មានការដាក់ទាហានឈរជើងនៅកន្លែងនោះទេ ហើយក៏គ្មានទាហានដែរ ប៉ុន្តែមានក្មេងប្រុស ៥ នាក់ ដែលម្នាក់មានអាយុត្រឹម ៨ ឆ្នាំប៉ុណ្ណោះ»។ ក្មេងប្រុស២នាក់បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្ត។ គ្រូពេទ្យមូលដ្ឋានបានផ្តល់ជំនួយ សង្គ្រោះបឋមដល់អ្នកទាំងបីនាក់ទៀត មុននឹងបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ ៕

ប្រែសម្រួលៈ  ណៃ តុលា

To Top