ព័ត៌មានអន្តរជាតិ

យូអិន ៖ ចំនួនប្រជាជន លើពិភពលោក នឹងកើនឡើង ដល់ចំនួនច្រើនបំផុត ក្នុងសតវត្សនេះ

RTNews

បរទេស ៖ យោងតាមការ ចេញផ្សាយ របស់ RT របាយការណ៍ថ្មីមួយ ដែលចេញផ្សាយដោយអង្គការ សហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍បាន ប៉ាន់ប្រមាណថា ចំនួនប្រជាជនពិភពលោក នឹងកើនឡើងជាង២ពាន់លាននាក់ បន្ថែមទៀតក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខ ដែលវានឹងធ្វើឲ្យចំនួនខ្ពស់បំផុត កើនឡើងទៅដល់១០,៣ពាន់លាននាក់ ។

ទោះជាយ៉ាងណាក៏ដោយ ចំនួនប្រជាជននឹងចាប់ផ្តើម ធ្លាក់ចុះ បន្ទាប់ពីឈានដល់កម្រិតកំពូល ក្នុងទសវត្សរ៍ឆ្នាំ២០៨០ ដោយចំនួនខ្ពស់បំផុតបានឡើង ទៅដល់ប្រហែល ១០,៣ ពាន់លាននៅសតវត្សបន្តបន្ទាប់។

របាយការណ៍បានសរសេរថា ក្នុងពេលដែលប្រទេស ដែលមានចំនួនប្រជាជនដែលឡើង ដល់កំពូលរួចទៅហើយ គឺភាគច្រើននៅក្នុងទ្វីបអឺរ៉ុប ចំនួនប្រទេស និងតំបន់ធំបំផុតក្នុងចំណោមប្រទេស ដែលទំនងជាកើនឡើងក្នុងរយៈពេល ៣០ឆ្នាំខាងមុខគឺនៅអាមេរិកឡាទីន និងតំបន់ការ៉ាប៊ីន ទាំង១៩ ប្រទេស ឬ ត្រូវជា៤០ភាគរយនៃ ចំនួនសរុប ។

តួលេខថ្មីនេះ គឺជាការផ្លាស់ប្តូរ ដ៏សំខាន់មួយនៅក្នុងការប៉ាន់ស្មាន នៃកំណើនប្រជាជនពិភពលោក ដែលពីមុនត្រូវបានគេរំពឹងថា នឹងពង្រីកលើសពីសតវត្សទី២១ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះ កម្រិតកំពូលដែលកើតឡើងនៅសតវត្សនេះ ត្រូវបានរំពឹងទុកប្រហែលជា៨០ ភាគរយនឹងក្លាយទៅជាការពិត៕

ប្រែសម្រួល៖ស៊ុនលី

To Top