បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT ប្រធានាធិបតីតួគី លោក Recep Tayyip Erdogan បានអះអាងថា ប្រធានាធិបតីអាមេរិក Joe Biden និងរដ្ឋបាលរបស់លោកកំពុង បន្តឲ្យមានជម្លោះកាន់តែស្មុគ្រស្មាញ នៅក្នុងឧក្រិដ្ឋកម្មសង្គ្រាម អ៊ីស្រាអែលនៅតំបន់ Gaza។
នៅក្នុងបទសម្ភាសន៍ជាមួយ Newsweek កាលពីថ្ងៃព្រហស្បតិ៍ក្នុងអំឡុង ពេលកិច្ចប្រជុំកំពូលប្រចាំឆ្នាំ របស់អង្គការណាតូនៅទីក្រុងវ៉ាស៊ីនតោន មេដឹកនាំតួគីបាននិយាយថា ការវាយប្រហារដោយចេតនារបស់អ៊ីស្រាអែល លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅតំបន់ហ្គាហ្សាបង្កើតជាឧក្រិដ្ឋកម្មសង្គ្រាម ប៉ុន្តែក៏ជាអ្វីដែលអ៊ីស្រាអែល តែងតែបានបដិសេធ យ៉ាងដាច់ខាតផងដែរ។
បន្ថែមលើសពីនេះផងដែរ យោងតាមប្រធានាធិបតីតួគី បានបញ្ជាក់ដែរថារដ្ឋបាល Biden មិនបានយកចិត្តទុកដាក់ចំពោះការរំលោភបំពានទាំងនេះ ហើយផ្តល់ការគាំទ្រដល់អ៊ីស្រាអែល បំផុតក្នុងការប្រតិបត្តិការនេះ ។
គួរឲ្យដឹងដែរថាក្នុងនាមជា សមាជិកណាតូផងនោះប្រទេសតួគី តែងតែបានថ្កោលទោសម្តង ហើយម្តងទៀត ចំពោះការវាយលុករបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា និងបានរិះគន់រដ្ឋាភិបាលលោកខាងលិច ចំពោះការបន្តគាំទ្រអ៊ីស្រាអែល ។
រដ្ឋាភិបាលទីក្រុងអង់ការ៉ា បានបញ្ឈប់ពាណិជ្ជកម្មជាមួយក្រុងហ្សេរុយសាឡឹម ខាងលិចភ្លាមៗបន្ទាប់ពីជម្លោះបានចាប់ផ្តើម កាលពីខែតុលាឆ្នាំមុនហើយ ថ្លែងទៅកាន់ Newsweek លោក Erdogan ក៏បានរំលឹកឡើងវិញនូវការអំពាវនាវ របស់លោកឱ្យដាក់ទណ្ឌកម្មអ៊ីស្រាអែល នៅឡើយដែរ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
