អាប៊ូចា ៖ យ៉ាងហោចណាស់ មានមនុស្សចំនួន២២នាក់ បានស្លាប់ និង១៣២នាក់ផ្សេងទៀត បានរងរបួសកាលពីថ្ងៃសុក្រ ក្រោយពីអគារសិក្សា ២ជាន់បានដួលរលំនៅរដ្ឋ Plateau ស្ថិតនៅភាគកណ្តាល នៃប្រទេសនីហ្សេរីយ៉ា ។
អគារនៅសាលា Saint Academy ដែលជាកម្មសិទ្ធិឯកជន ហើយជាសាលាបឋមសិក្សា និងអនុវិទ្យាល័យក្នុងទីក្រុង Jos រដ្ឋធានីនៃរដ្ឋ Plateau បានដួលរលំនៅគ្រា ដែលសិស្សកំពុងសរសេរការប្រឡង ផ្សព្វផ្សាយកាលពីព្រឹកថ្ងៃសុក្រ ។
គួរបញ្ជាក់ថា អគារនេះមានបន្ទប់រៀន និងការិយាល័យជាច្រើន ។
សេចក្តីថ្លែងការណ៍មួយបានផ្ញើទៅកាន់ទីភ្នាក់ងារ Xinhua ឲ្យដឹងថា លោក Musa Ashoms ស្នងការទទួលបន្ទុកព័ត៌មាន និងទំនាក់ទំនងនៅរដ្ឋ Plateau បានលើកឡើងថា មនុស្សសរុបចំនួន១៥៤នាក់ ត្រូវបានក្រុមអ្នកជួយសង្គ្រោះ នាំយកចេញពីកន្លែងកម្ទេចកម្ទី គិតត្រឹមល្ងាចថ្ងៃសុក្រ រួមមានសាកសពមនុស្ស ចំនួន២២សព និងមនុស្សចំនួន១៣២នាក់ ក្នុងនោះមាន៦នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។
អភិបាលតំបន់ខ្ពង់រាប លោក Caleb Mutfwang បានពណ៌នាពី ឧបទ្ទវហេតុនេះថា “ជាសោកនាដកម្ម និងការបាត់បង់ដ៏ធំធេងសម្រាប់រដ្ឋ” ខណៈដែលជំរុញឱ្យអ្នកសង្គ្រោះ បន្ទាន់ប្រមូលកម្ទេចកម្ទី ដើម្បីជួយសង្គ្រោះជនរងគ្រោះបន្ថែមទៀត ។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ លោក Bola Tinubu ប្រធានាធិបតីនីហ្សេរីយ៉ា បានលើកឡើងថា “ការអភិវឌ្ឍន៍ដ៏បំផ្លិចបំផ្លាញ” គឺពិតជាគួរឱ្យរំជួលចិត្តខ្លាំងណាស់ ប្រៀបសុបិន្តអីចឹងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា