ព័ត៌មានអន្តរជាតិ

កងទ័ព​អ៊ីស្រាអែល ប្រកាស​ពី​ការ​សម្លាប់​ មេ​បញ្ជាការ​ជាន់​ខ្ពស់ ​របស់​ក្រុម​ហាម៉ាស់​ នៅ​តំបន់ភាគខាងជើង ហ្គាហ្សា

AFP
" "

ហ្គាហ្សា៖ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងថា មេបញ្ជាការជាន់ខ្ពស់របស់ក្រុមហាម៉ាស់ម្នាក់ ដែលជាប់ពាក់ព័ន្ធក្នុងការគ្រប់គ្រង ការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ប្រឆាំងនឹងអ៊ីស្រាអែល ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ តាមអាកាសនាពេលថ្មីៗនេះ លើទីក្រុងហ្គាហ្សា។

ប្រភពពី IDF បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកស្លាប់ មានឈ្មោះ Ayman Showadeh គឺជាមេបញ្ជាការរង នៃកងវរសេនាតូច Shejaiya របស់ក្រុមហាម៉ាស់ នៅក្នុងជម្លោះបច្ចុប្បន្ន និងជាអតីតប្រតិបត្តិការសំខាន់ នៅក្នុងទីស្នាក់ការកណ្តាល ប្រតិបត្តិការរបស់ក្រុមហាម៉ាស់។

" "

យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា លោក Showadeh បានដឹកនាំការវាយប្រហារជាច្រើនប្រឆាំងនឹងកងទ័ព IDF របស់អ៊ីស្រាអែល នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

" "

IDF បានអះអាងថា បុរសម្នាក់នេះ ស្ថិតក្នុងចំណោម “ភេរវករ” ជាង ១៥០នាក់ដែលត្រូវបានបោស សម្អាតនៅក្នុងប្រតិបត្តិការ IDF នាពេលថ្មីៗនេះនៅក្នុងសង្កាត់ Shejaiya នៃទីក្រុងហ្គាហ្សា។

យោធាអ៊ីស្រាអែល បានកំណត់គោលដៅលើសង្កាត់ Shejaiya ប្រហែលពីរសប្តាហ៍ ក្នុងនាមការលុបបំបាត់ “ភេរវករ” សកម្ម និងហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេ ហើយកាលពីថ្ងៃពុធកន្លងទៅនេះ យោធាអ៊ីស្រាអែល បានប្រកាសថា ខ្លួនបានបញ្ចប់បេសកកម្មនៅ Shejaiya ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top