វ៉ាស៊ីនតោន ៖ ការជំរុញរបស់អង្គការណាតូ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សម្រាប់កិច្ចសហប្រតិបត្តិការ ជាក់ស្តែងជាមួយដៃគូ ឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួន ដូចជា អូស្ត្រាលី ជប៉ុន នូវែលសេឡង់ និងកូរ៉េខាងត្បូង ត្រូវបានបង្ហាញយ៉ាងពេញ ទំហឹងនៅក្នុងកិច្ចប្រជុំ កំពូលប្រចាំឆ្នាំ ដែលប្រារព្ធ ខួបលើកទី៧៥ នៃសម្ព័ន្ធភាព ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងបែបនេះ អាចឈានដល់កម្រិតកំពូល ហើយទីបំផុតបាត់បង់សន្ទុះ អាស្រ័យលើលទ្ធផល នៃការបោះឆ្នោតប្រធានាធិបតី សហរដ្ឋអាមេរិកក្នុងខែវិច្ឆិកា។

កិច្ចប្រជុំកំពូលរយៈពេលបីថ្ងៃ រហូតដល់ថ្ងៃព្រហស្បតិ៍នៅទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេរំពឹងថាជាព្រឹត្តិការណ៍ ការទូតដ៏សំខាន់បំផុត ដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន នឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៤ ដោយមន្ត្រីរដ្ឋបាលរបស់លោក បានរៀបចំជាច្រើនខែ ដើម្បីដាក់ការដឹកនាំ របស់លោកក្នុងការកសាង ពហុភាគីនិយមឡើងវិញ។
ប៉ុន្តែខណៈដែលមេដឹកនាំវ័យ ៨១ឆ្នាំរូបនេះប្រឈមមុខនឹងការកើនឡើងនូវភាពមិនប្រាកដប្រជារបស់លោក សម្រាប់អាណត្តិទីពីរ ការរំពឹងទុករបស់អង្គការណាតូ ដែលសង្ស័យថាលោក ដូណាល់ ត្រាំ ត្រឡប់ទៅសេតវិមានវិញ។
ការសម្តែងដ៏រង្គោះរង្គើរបស់លោក បៃដិន នៅក្នុងការជជែកដេញ ដោលតាមទូរទស្សន៍ កាលពីចុងខែមុនជាមួយលោក ត្រាំ ដែលជាអ្នកកាន់តំណែងមុនរបស់លោក និង ជាគូប្រជែងមកពីគណបក្សសាធារណរដ្ឋ នៅក្នុងការបោះឆ្នោត បានបញ្ឆេះនូវការព្រួយ បារម្ភជាថ្មីអំពីអាយុ របស់អ្នកកាន់អំណាច និងការងឿងឆ្ងល់អំពីថាតើលោកអាចកាន់តំណែងបាន ៤ឆ្នាំទៀតបានឬអត់។ ជាលទ្ធផល រាល់ចលនា និងការថ្លែងរបស់់លោកក្នុងអំឡុង ពេលនៃកិច្ចប្រជុំកំពូលបានស្ថិតក្រោមការពិនិត្យពិច័យយ៉ាងខ្លាំង។
មានអ្នកវិភាគ និងមន្ត្រីបរទេសមួយចំនួន ដែលរំពឹងថា កិច្ចខិតខំប្រឹងប្រែង របស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង និងយន្តការពហុភាគីផ្សេងទៀត នឹងបន្តនៅលើផ្លូវបច្ចុប្បន្ន របស់ពួកគេ ប្រសិនបើលោក ត្រាំ ឡើងកាន់តំណែងជា ប្រធានាធិបតីឡើងវិញ ៕
ប្រែសម្រួល ឈូក បូរ៉ា
