ព័ត៌មានអន្តរជាតិ

ចិន​ថ្កោលទោស​យ៉ាង​ខ្លាំង ចំពោះ​ការ​លើក​ឡើង​មិន​ទទួល​ខុស​ត្រូវ​របស់​អគ្គលេខាធិការ​អង្គការ​ណាតូ

xinhua

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg កាលពីថ្ងៃទី១១ ខែកក្កដា បានគូសបញ្ជាក់ម្តងទៀតនៅក្នុងសន្និសីទសារព័ត៌មានបិទកិច្ចប្រជុំកំពូលរបស់អង្គការណាតូថា ប្រទេសចិន បានក្លាយជាអ្នកសម្រេចចិត្តនៃសង្គ្រាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន។  លោកបានលើកឡើងថា សមយុទ្ធយោធារួមរបស់ចិន ជាមួយបេឡារុស្ស សមនឹងលំនាំនៃការធ្វើការរួមគ្នាក្នុងការគាំទ្រសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន។

លោក Stoltenberg បានបន្ដថា ប្រទេសចិនកំពុងប្រកាន់យកឥរិយាបថអះអាងបន្ថែមទៀតនៅក្នុងទីក្រុងហុងកុង និងសមុទ្រចិនខាងត្បូង ហើយគំរាមកំហែងតៃវ៉ាន់ និងគំរាមកំហែងអ្នកជិតខាង ដោយបន្ថែមថា ចិនកំពុងដំណើរការការកសាងយោធាដ៏ធំដោយគ្មានតម្លាភាព និងវិនិយោគច្រើនលើមីស៊ីលទំនើប និងអាវុធនុយក្លេអ៊ែរ។

លោក Lin បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា អគ្គលេខាធិការអង្គការណាតូ នៅក្នុងសុន្ទរកថារបស់លោក បានវាយប្រហារប្រព័ន្ធរបស់ប្រទេសចិន ជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនយ៉ាងច្បាស់លាស់ និងបានបំភ្លៃគោលនយោបាយក្នុងស្រុក និងការទូតរបស់ចិន។ 

លោកបានព្យាយាមផ្លាស់ប្តូរការស្តីបន្ទោស និងបំភ័ន្តសហគមន៍អន្តរជាតិលើអ៊ុយក្រែន ហើយបានចង្អុលដៃទៅកាន់ការអភិវឌ្ឍន៍ និងទំនាក់ទំនងយោធាធម្មតារបស់ចិន ជាមួយប្រទេសពាក់ព័ន្ធ ប្រទេស​ចិន​មិន​ពេញ​ចិត្ត និង​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់។

លោកបានបន្ថែមថា “ប្រទេសចិន បានបង្ហាញពីជំហររបស់ខ្លួនច្បាស់លាស់រួចហើយលើបញ្ហាអ៊ុយក្រែន និងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ” ដោយបន្ថែមថា អស់រយៈពេលជាយូរមកហើយ អគ្គលេខាធិការអង្គការណាតូ ដោយមិនយកចិត្តទុកដាក់ ចំពោះការពិត និងការតវ៉ារបស់ចិន បានលាបពណ៌ម្តងហើយម្តងទៀត និងគប់ការវាយប្រហារមកលើប្រទេសចិន។ 

អ្នកនាំពាក្យបានបន្ថែមថា លោកកំពុងលេងការនិទានរឿង “ការគំរាមកំហែងរបស់ចិន” និងញុះញង់ឱ្យមានការសង្ស័យអំពីប្រទេសចិន និងមនោសញ្ចេតនាប្រឆាំងចិន ក្នុងការប៉ុនប៉ងជាក់ស្តែង ដើម្បីសហការជាមួយភាគីមួយចំនួនដើម្បីបង្ក្រាប និងទប់ស្កាត់ប្រទេសចិន។

លោកបានបញ្ជាក់ថា ភាពច្របូកច្របល់ទាំងនេះបានបន្លឺសំឡេងរោទិ៍ សម្រាប់មនុស្សជាច្រើនក្នុងពិភពលោក ហើយរំឭកមនុស្សអំពីហានិភ័យ និងបញ្ហាប្រឈមរបស់អង្គការណាតូ ដែលជាស្លាកស្នាមនៃសង្គ្រាមត្រជាក់ និងផលិតផលនៃការប្រឈមមុខដាក់គ្នា និងនយោបាយប្លុកនឹងនាំមកនូវសន្តិភាព និងស្ថិរភាពពិភពលោក៕

ប្រែសម្រួល ឈូក បូរ៉ា

To Top