ព័ត៌មានអន្តរជាតិ

លោក Trump ស្នើឲ្យមានការ តេស្តសុខភាពផ្លូវចិត្ត ជាមួយនឹងលោក Biden

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានស្នើឱ្យមេដឹកនាំដែលកំពុងកាន់អំណាច លោក Joe Biden ធ្វើតេស្តការសមត្ថភាពផ្លូវចិត្តជាបន្ទាន់ ដើម្បីបញ្ជាក់ពីកាយសម្បទា របស់គាត់សម្រាប់តំណែង ដ៏សំខាន់មួយនេះ។

លោកTrump បានបង្ហាញពីការត្រៀមខ្លួន របស់គាត់ដើម្បីធ្វើតេស្តរួមគ្នាជាមួយ Biden ដោយនិយាយថាអ្នកទាំងពីរនឹងធ្វើការជាលើកដំបូងជា ក្រុមប៉ុន្តែសម្រាប់តែការងារ ធ្វើតេស្តនេះប៉ុណ្ណោះ ។

លោក Trump បានធ្វើការអំពាវនាវកាលពីថ្ងៃសុក្រ នៅក្នុងការបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយ សង្គមរបស់គាត់ដែលគេស្គាល់ឈ្មោះថា Truth Social ។

លោកJoe គួរតែធ្វើតេស្តសមត្ថភាពផ្លូវអារម្មណ៍ នេះភ្លាមៗ ហើយខ្ញុំនឹងទៅជាមួយគាត់ ហើយក៏នឹងចូលរួមការធ្វើតេស្តនេះផងដែរ ។ នេះមានណ័យថាវានឹងក្លាយទៅជា ជា​លើក​ដំបូង​ ដែល​យើង​នឹង​ក្លាយ​ជា​ក្រុម ហើយ​ធ្វើ​វា​ដើម្បី​ផល​ប្រយោជន៍​ប្រទេស​ជាតិ។

បេក្ខភាពប្រធានាធិបតី ដ៏មានសក្តានុពលរូបនេះ បានបន្តទៀតថា ៖ ការធ្វើតេស្តបែបនេះក៏គួរតែត្រូវបានធ្វើឡើង ជាកាតព្វកិច្ចសម្រាប់តំណែង ប្រធានាធិបតីទាំងអស់ នាពេលអនាគត។ ចាប់ពីពេលនេះតទៅ បេក្ខជនប្រធានាធិបតីទាំងអស់ គួរតែត្រូវមានកាតព្វកិច្ចធ្វើតេស្ត ការយល់ដឹង និងតេស្តសមត្ថភាព ដោយមិនគិតពីអាយុរបស់ពួកគេឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top