បរទេស៖ ផ្លូវជាច្រើនក្នុងឃុំ Cua Duong នៅលើកោះ ភូគុក ប្រទេសវៀតណាម គឺបានប្រែក្លាយទៅជាទន្លេ ដោយខ្លះមានជម្រៅ ជាងមួយម៉ែត្រ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង និងយូរម៉ោង កាលពីថ្ងៃអាទិត្យ ។ ភ្លៀងធ្លាក់បានបន្តចាប់តាំងពីយប់ថ្ងៃសៅរ៍ ដល់ព្រឹកថ្ងៃអាទិត្យ នៅភូមិ Cay Thong Trong ភូមិ Cay Thong Ngoai និង Ben Tram ដែលជាធម្មតា ត្រូវបានជន់លិចរាល់ពេលមានភ្លៀងធ្លាក់ខ្លាំង ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា កម្រិតទឹកពី ២០ ទៅ៣០ សង់ទីម៉ែត្រនៅខាងក្នុង ធ្វើឱ្យខូចខាតទ្រព្យសម្បត្តិនិង បង្ខំឱ្យប្រជាជនបញ្ឈរភ្នែកពេញមួយយប់។ លោក Thang រស់នៅឃុំ Ben Tram មានការព្រួយបារម្ភ ដោយសារតែកម្ពស់ទឹកបានកើនឡើង យ៉ាងលឿននៅក្នុងអូរនៅជិតផ្ទះរបស់គាត់។
មេដឹកនាំទីក្រុង ភូគុក បាននិយាយថា ពួកគេបានចល័តបុគ្គលិក ដើម្បីជួយប្រជាជនឱ្យផ្លាស់ទី ។ នៅតំបន់ដែលមានទឹកជំនន់ខ្លាំង អាជ្ញាធរក៏នឹងជម្លៀស ប្រជាពលរដ្ឋដើម្បីការពារគ្រោះថ្នាក់ផងដែរ ។ ចំណែកកងទ័ព និងប៉ូលិស ក៏ត្រូវបានដាក់ពង្រាយ ដើម្បីជួយប្រជាជនផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា