ព័ត៌មានអន្តរជាតិ

រដ្ឋបាលក្រុងបាងកក របស់ថៃ កំពុងទប់ស្កាត់ត្រីទីឡាបយ៉ាខ្មៅ ដែលស៊ីត្រីដូចគ្នាជាអាហារ បង្ហាញខ្លួនកាន់តែច្រើន

បរទេស៖ រដ្ឋបាលក្រុងបាងកក (BMA) របស់ប្រទេសថៃ កំពុងធ្វើការជាមួយនាយកដ្ឋានជលផល ដើម្បីទប់ស្កាត់ចំនួន ត្រីទីឡាយ៉ាខ្មៅ ដែលកំពុងតែកើនឡើងនៅក្នុងសង្កាត់ ចំនួនបីក្នុងទីក្រុងបាងកក។ ប្រភេទត្រីដែលរាតត្បាតនេះ កំពុងបង្កបញ្ហាដល់កសិករ ដោយសារវាស៊ីត្រីតូចៗ ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា អភិបាលក្រុង បាងកក លោក Chadchart Sittipunt បាននិយាយថា ត្រីបាននិងកំពុងរីករាលដាលពីខេត្ត Samut Songkhram នៅក្បែរនោះទៅកាន់តំបន់ផ្សេងទៀតមួយរយៈមកហើយ ដោយចំនួនកើនឡើង នៅក្នុងសង្កាត់ចំនួនបីក្នុងទីក្រុងបាងកក រួមមាន សង្កាត់ Bang Khunthian, Thung Kru និង សង្កាត់ Bang Bon ហើយក៏មានកសិករវារីវប្បកម្មប្រហែល ៩០០ នាក់ ប្រកបរបរចិញ្ចឹមបង្កង និងត្រីក្នុងស្រុក ផងដែរ ក្នុងពេលវត្តមានកាន់តែច្រើនរបស់ត្រី ស៊ីសាច់ត្រីដូចគ្នា ជាអាហារនេះ។

លោក Chadchart បាននិយាយបន្ទាប់ពីដំណើរ ទស្សនកិច្ចកាលពីពេលថ្មីៗនេះទៅកាន់ Bang Khunthian ថា “ចំនួនត្រីទីឡាយ៉ាខ្មៅកំពុងកើនឡើង យ៉ាងឆាប់រហ័ស ហើយពួកវាស៊ីត្រីតូចៗ និងពងត្រី ហើយវាអាចស៊ូទ្រាំនឹងបរិស្ថាន ដ៏អាក្រក់ដែលធ្វើឱ្យត្រីប្រភេទនេះ វាគំរាមកំហែងដល់កសិករចិញ្ចឹមត្រី” ។

លោក Chadchart ដែលត្រូវបានអមដោយ Nattacha Boonchaiinsawat សមាជិកសភាគណបក្ស Move Forward ក្នុងតំបន់ និងមន្ត្រីមកពីការិយាល័យស្រុក Bang Khunthian និងនាយកដ្ឋានជលផលបាននិយាយថា សត្វប្រភេទនេះក៏នឹង ប៉ះពាល់ដល់ឧស្សាហកម្មផ្សេងទៀត ក្រៅពីឧស្សាហកម្មវារីវប្បកម្មផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា

To Top