ព័ត៌មានអន្តរជាតិ

បុរសជនជាតិថៃម្នាក់ ត្រូវបានចាប់ខ្លួន ពីបទចាប់រំលោភនារី ទេសចរអ៊ុយក្រែន នៅមាត់ឆ្នេរ លើកោះសាមុយ

Bangkok Post

បរទេស៖ ប៉ូលិសបានចាប់ខ្លួន បុរសម្នាក់ពីបទរំលោភស្ត្រី ទេសចរជនជាតិអ៊ុយក្រែនម្នាក់ នៅឆ្នេរថុងសុន នៃកោះសាមុយកាល ពីដើមសប្តាហ៍មុន ។ ប៉ូលីសបាននិយាយថា ជនសង្ស័យឈ្មោះ Nathapong អាយុ ២៧ឆ្នាំត្រូវបានឃុំខ្លួន នៅខាងក្រៅហាង នៅលើកោះ សាមុយ កាលពីថ្ងៃអាទិត្យ។ ពួកគេក៏បានរឹបអូសម៉ូតូ ដែលគាត់ប្រើក្នុងថ្ងៃប្រព្រឹត្តបទ ល្មើសផងដែរ ។ ឈ្មោះពេញរបស់ជនសង្ស័យ មិនត្រូវបានបញ្ចេញទេ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា មេប៉ុស្តិ៍ប៉ូលីស Bo Phut លោកវីរសេនីយ៍ Denduang Thongsrisuk បាននិយាយថា អ្នកទេសចរជនជាតិអ៊ុយក្រែនអាយុ ៣២ឆ្នាំម្នាក់ បានដាក់ពាក្យបណ្ដឹងថា នាងត្រូវបានគេរំលោភនៅលើឆ្នេរ ថងសុន នៅប្រហែលម៉ោង ៩ ព្រឹក ថ្ងៃទី ៨ ខែកក្កដា។

ប៉ូលិសបានបង្ហាញវីដេអូ កាមេរ៉ាសុវត្ថិភាព របស់ជនសង្ស័យ ហើយនាងបានកំណត់ អត្តសញ្ញាណគាត់ថា ជាអ្នកវាយប្រហារ រំលោភនាង។

ជនសង្ស័យដែលមកពីខេត្ត Prachuap Khiri Khan បានសារភាពថា ខ្លួនជាជនសង្ស័យក្នុងដីកាចាប់ខ្លួន ដែលចេញកាលពីថ្ងៃអាទិត្យ ប៉ុន្តែបានអះអាងថា ការរួមភេទគឺជាការយល់ព្រម ។ យ៉ាងណាក៏ដោយ ការស៊ើបអង្កេតកំពុងបន្ត ៕
ប្រែសម្រួលៈ ណៃ តុលា

To Top