ដាម៉ាស់ ៖ ប្រធានាធិបតីស៊ីរី លោក បាសា អាល់អាសាដ បានសម្តែងនូវភាពវិជ្ជមានឆ្ពោះ ទៅរកការធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងជាមួយតួកគី ប៉ុន្តែបានសង្កត់ធ្ងន់ទៅលើកង្វល់ សន្តិសុខដ៏សំខាន់របស់ប្រទេសស៊ីរីថា ជាលក្ខខណ្ឌជាមុន ។
នៅក្នុងការឆ្លើយតបដំបូង របស់លោក ចំពោះសំណួរអំពីសំណើរបស់ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan លោក អាសាដ បានឲ្យដឹងថា “ស៊ីរី បានទទូចថាកិច្ចប្រជុំ គឺចាំបាច់ដោយមិនគិតពីកម្រិត ហើយមានកិច្ចប្រជុំមួយត្រូវបានរៀបចំនៅកម្រិតសន្តិសុខដោយអន្តរការីមួយចំនួន “។
លោកបានប្រាប់អ្នកយកព័ត៌មាន ខណៈដែលលោកកំពុងបោះឆ្នោតរបស់លោក នៅក្នុងការបោះឆ្នោតសភាស៊ីរីថា “យើងមានភាពវិជ្ជមាន ហើយដោយផ្អែកលើភាពវិជ្ជមាននេះយើងមិនបានឃើញ លទ្ធផលទេពីព្រោះមិនមានឆន្ទៈនយោបាយ” ។
លោក អាសាដ បានចោទសួរអំពីក្របខណ្ឌ នៃកិច្ចប្រជុំដែលបានស្នើឡើង ដោយថា ប្រសិនបើកិច្ចប្រជុំមួយមិនបានដោះស្រាយ “មូលហេតុនៃបញ្ហា ដែលត្រូវបានតំណាងដោយការគាំទ្រភេរវកម្ម និងការដកខ្លួនចេញពីទឹកដីស៊ីរី តើកិច្ចប្រជុំមានន័យយ៉ាងណា?”។
លោកបានលើកឡើងថា ប្រទេសស៊ីរី បើកចំហចំពោះវិធានការណាមួយ ថាតើវាជាកិច្ចប្រជុំ ឬអត់ ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការសម្រេចបាននូវលទ្ធផលវិជ្ជមាន ដែលបម្រើផលប្រយោជន៍ទាំងសងខាងរបស់ប្រទេសស៊ីរី និងតួកគី៕
ប្រែសម្រួល ឈូក បូរ៉ា