ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបារាំង Emmanuel Macron សម្រេចទទួលយកសំណើ សុំលាលែងពីតំណែង របស់នាយករដ្ឋមន្រ្តី លោក Gabriel Attal

RT News

បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានទទួលយកសំណើសុំលាលែង ពីតំណែងរ បស់នាយករដ្ឋមន្រ្តីលោក Gabriel Attal ប៉ុន្តែលោក Gabriel Attal នឹងនៅតែជានាយករដ្ឋមន្ត្រី ចាំផ្ទះរហូតដល់សភា ដែលប្រេះស្រាំ អាចព្រមព្រៀងគ្នា លើនាយករដ្ឋមន្រ្តីថ្មី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Macron បានអំពាវនាវ ឱ្យមានការបោះឆ្នោត មុនកាលកំណត់ បន្ទាប់ពីការបង្ហាញ មិនល្អ នៅក្នុងការស្ទង់មតិនៅអឺរ៉ុប កាលពីខែមុន មានតែសម្រាប់ប្លុក Ensemble របស់គាត់ដែលបានបញ្ចប់ ក្នុងចំណាត់ថ្នាក់លេខ ៣ ជាមួយនឹង ១៦៣ អាសនៈក្នុងរដ្ឋសភា បន្ទាប់ពីការបោះឆ្នោតជុំទីពីរកាលពីថ្ងៃទី៧ ខែកក្កដា។ លោក Macron បានបដិសេធការលាលែងពីតំណែង របស់លោក Attal នៅថ្ងៃ ពេលក្រោយមក។

វិមាន Elysee របស់បារាំង បាននិយាយកាលពីថ្ងៃអង្គារថា  លោក Attal នឹងធានាជាមួយសមាជិកនៃរដ្ឋាភិបាល ការគ្រប់គ្រងកិច្ចការបច្ចុប្បន្ន រហូតដល់ការតែងតាំងរដ្ឋាភិបាលថ្មី”។

សេចក្តីថ្លែងការណ៍ របស់ប្រធានាធិបតីបានបញ្ជាក់ថា “ដើម្បីឱ្យរយៈពេលនេះ បញ្ចប់ឱ្យបានលឿន តាមដែលអាចធ្វើទៅបាន វាអាស្រ័យលើកងកម្លាំង អ្នកសាធារណរដ្ឋ ដើម្បីធ្វើការរួមគ្នាដើម្បីកសាងឯកភាពជុំវិញគម្រោង និងសកម្មភាពនានាក្នុងការបម្រើស្ត្រី និងបុរស ជនជាតិបារាំង”។

លោក Macron បានធ្វើកិច្ចព្រមព្រៀង ជាមួយរណសិរ្សថ្មីឆ្វេងនិយម (NFP) ដែលជាសម្ព័ន្ធនៃគណបក្សឆ្វេងនិយមផ្សេងៗ ដើម្បីយកឈ្នះបក្សជាតិ ស្តាំនិយម (RN) ដែលបានធ្វើឱ្យប្លុក របស់លោកប្រធានាធិបតី Macron ធ្លាក់ក្នុងជុំទីមួយ។ បន្ទាប់ពីការបោះឆ្នោតជុំទីពីរ គណបក្ស NFP បានកើនឡើងសំឡេងគាំទ្រជាមួយនឹង ១៨២ អាសនៈនៅក្នុងសភា ខណៈដែលគណបក្សជាតិស្តាំនិយម RN បានបញ្ចប់ដោយ ១៤៣អសនៈ ។ សភាដែលមាន ៥៧៧អាសនៈ គឺទាមទារ ២៨៩អសនៈ សម្រាប់សំឡេងភាគច្រើន៕
ប្រែសម្រួលៈ ណៃ តុលា

To Top