ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំពេញអង្គលើកទី៣ របស់បក្ស កុម្មុយនីស្តចិន អាណត្តិលើកទី២០ ជំរុញ ល្បឿននៃការធ្វើកំណែ ទម្រង់ផ្តោតលើ លក្ខណៈបរិយាប័ន្ន និងមានភាពបន្ស៊ីគ្នា

ដោយផ្តោតលើគោលបំណង ដើមរបស់ខ្លួនយ៉ាងទៀងទាត់ ថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន អាណត្តិទី២០ ដើម្បីបន្តការប្រកាន់យកមាគ៌ា នៃការអភិវឌ្ឍសង្គមនិយម តាមបែបផែនចិន នឹងក្លាយជាករណីយកិច្ចប្រវត្តិសាស្ត្រ ដ៏យូរអង្វែងរបស់បក្សកុម្មុយនីស្តចិន ក្នុងការសម្រេចបានសមិទ្ធផល មហិមាជាច្រើនសម្រាប់យុគសម័យថ្មីនេះ ។ កិច្ចប្រជុំពេញអង្គលើកទី៣នេះ នឹងបង្កើនស្មារតីរបស់ជនកុម្មុយនីស្ត និងសមាជិកទាំងអស់ របស់បក្សកុម្មុយនីស្តចិន ត្រូវបន្តត្រៀមខ្លួនរួចជាស្រេច ចូលរួមក្នុងដោះស្រាយបញ្ហាសកល ដើម្បីផ្តល់វិបុលភាពនិងឧត្តមានុភាពក្នុងការសម្រេចបានការស្តារភាពអស្ចារ្យឡើងវិញជូនប្រទេសនិងប្រជាជនចិន ព្រមទាំងខិតខំជំរុញ ល្បឿន នៃកិច្ចស្វាគមន៍ ដំណើរវិលត្រឡប់របស់កោះតៃវ៉ាន់ មកកាន់មាតុភូមិរបស់ខ្លួនវិញ ក្នុងពេលដ៏ខ្លីនាំទៅដល់ការ សម្រេចបានសុបិនចិន ក៏ដូចជាផ្តល់កម្លាំងគ្រប់គ្រាន់ ដល់ប្រទេសចិនរួមគ្នាជាមួយពិភពលោក ក្នុងការរួមគ្នាជំរុញល្បឿន នៃការកសាងភាពជាដៃគូ ដែលផ្តល់កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងការអភិវឌ្ឍ សន្តិភាព វិបុលភាព សមភាព និងភាពយុត្តិធម៌នៅទូទាំងពិភពលោក។ បន្ថែមពីលើនេះ កិច្ចប្រជុំពេញអង្គលើកទី៣ នឹងផ្តល់លទ្ធផលវិជ្ជមាន ដល់ការអនុវត្តកាន់តែប្រសើរឡើង ដល់ភាពស្រស់ស្អាតរបស់ប្រទេសចិន ការរួមចំណែកពង្រីក ទំហំវិមាត្រ នៃអរិយធម៌អេកូឡូស៊ី សេដ្ឋកិច្ចបៃតង និងគោលការណ៍សន្តិភាពនិយមជាដើម។

ដោយផ្តោតលើមាគ៌ាសម្រេច ទិស ដៅកំណែទម្រង់ស៊ីជម្រៅ និងការបើកទូលាយលើវិស័យ សេដ្ឋកិច្ចស្របតាមនិន្នាការ ពិភពលោកបច្ចុប្បន្ន កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អាណត្តិទី២០ នឹងបន្តគូសរំលេចនូវកិច្ចអភិវឌ្ឍ សេដ្ឋកិច្ចរបស់ប្រទេសចិន តាមរយៈការប្រើប្រាស់ពាក្យដ៏សាមញ្ញរបស់ប្រទេសចិន នោះគឺពិភពលោកបច្ចុប្បន្នជាពិភពលោក ដែលបើកចំហ ហើយប្រទេសចិនមិនអាចអភិវឌ្ឍ នៅពីក្រោយការបិទទ្វារ និង រឹងរឹតតែមិនអាចអភិវឌ្ឍ នៅដាច់ដោយឡែកពីពិភពលោកទាំងមូលបានឡើយ ។ កិច្ចប្រជុំពេញអង្គលើកទី៣ នេះបានលាតត្រដាងដោយ ច្បាស់លាស់ថា ប្រទេសចិននៅតែបន្តធ្វើកំណែទម្រង់ ហើយចិនយកចិត្តទុកដាក់កាន់ តែខ្លាំងបន្ថែមទៀត ទៅលើភាពបន្ស៊ីគ្នានៃផែនការការងារ ការអនុវត្តការងារក៏ដូចជាលទ្ធផលការងារ។ លទ្ធផលនៃកិច្ចប្រជុំពេញអង្គលើកទី៣នេះនឹងធានាឲ្យបានថា វិធានការកំណែទម្រង់ ទាំងនោះ សំដៅចំគោលនយោបាយរបស់ខ្លួន ហើយវិធានការទាំងនោះ នឹងមានការបំពេញបន្ថែមឲ្យគ្នាទៅវិញ ទៅមកផ្តោតទៅលើការសម្រេចគោលដៅ នៃវិថីនៃការបន្តធ្វើកំណែទម្រង់សេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយស្របនឹងតថភាពដែលបានបង្ហាញយ៉ាងប្រត្យក្សថា វឌ្ឍនភាពសេដ្ឋកិច្ចរបស់ប្រទេសចិន បន្តជាកាលានុវត្តភាពនៃកំណើនសេដ្ឋកិច្ចសកល។

ដោយផ្តល់ជូនវិបុល ភាពកាន់តែប្រសើរដល់ប្រជាជាតិចិន កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី២០ នឹងបន្តមរតកនៃទំនុកចិត្តនៅក្នុងវប្បធម៌ ប្រវត្តិសាស្ត្រដ៏រុងរឿង ជាង៥០០០ឆ្នាំ របស់ខ្លួនដែលចាក់ឬសយ៉ាងជ្រៅ នៅក្នុងក្រអៅបេះដូងរបស់ប្រជាជាតិចិន និងប្រជាជាតិនានា ដែលបានបន្ស៊ី សញ្ញាណវប្បធម៌ចិន ទៅក្នុងសង្គមរស់នៅរបស់ខ្លួន ។ កិច្ចប្រជុំពេញអង្គលើកទី៣នេះ នឹងបន្តស្មារតីរួម របស់ប្រជាជាតិចិន ទាំង៥៦ជនជាតិក្នុងការលើកកម្ពស់តម្លៃស្នូល នៃសង្គមរបស់ប្រទេសចិន លើកស្ទួយស្មារតីជាតិដែលបង្ហាញពីក្តីស្រឡាញ់អរិយធម៌ ព្រមទាំងចូលរួមជាចំណែកយ៉ាងសកម្មឆ្លើយតបនឹងការអនុវត្តដោយល្អប្រសើរនូវខ្លឹមសារ ជាសារវន្តនៃគំនិតផ្តួចផ្តើមអរិយធម៌សកលសម្រាប់មនុស្សជាតិ ហើយវាក៏ជាគ្រឹះដ៏រឹងមាំមួយ សម្រាប់ប្រទេសចិនឈានឆ្ពោះទៅកសាងប្រទេសសង្គម និយមសម័យទំនើបប្រកបដោយភាពរុងរឿង ប្រជាធិបតេយ្យ ស៊ីវិល័យ និងភាពសុខដុមរមនា ។
ដោយរក្សានូវគោលនយោបាយការទូត សន្តិសហវិជ្ជមានដូចមានចែង ក្នុងគោលការណ៍សន្តិភាពទាំង៥ចំណុចតាំងពី៧០ឆ្នាំមុន កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិនអាណត្តិទី២០នឹងរំលេចយ៉ាងច្បាស់ថា ប្រទេសចិននឹងបន្តតួនាទីយ៉ាង សកម្មរបស់ខ្លួនជំរុញពន្លឺរ ស្មីឥទ្ធិពលនៃសន្តិភាព ហើយតាមរយៈប្រាជ្ញាចិនស្តី ពីការរួមគ្នាកសាង សហគមន៍ជោគវាសនារួម នៃមនុស្សជាតិនឹងជំរុញល្បឿន និន្នាការសកលឆ្ពោះ ទៅរកសន្តិភាព ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការ និងលទ្ធផលឈ្នះ-ឈ្នះដោយទទួលបាននូវសន្ទុះគាំទ្រប្រទេសចិនកាន់តែខ្លាំងឡើង។ ប្រាជ្ញាចិនបានកំពុងដាស់តឿន មនុស្សជាតិ ដែលកំពុងស្ថិតនៅក្នុងយុគសម័យ នៃការអភិវឌ្ឍដ៏សំខាន់ ស្របជាមួយនិងការប្រែប្រួល និងការផ្លាស់ប្តូរយ៉ាង ជ្រាលជ្រៅ ដើម្បីរួមគ្នានិន្នាការឆ្ពោះទៅរកពិភពលោក ពហុប៉ូល រួមគ្នាលើកកម្ពស់ ពិពិធកមុ្មនៃវប្បធម៌ រួមគ្នាតភ្ជាប់ និងការអាស្រ័យលើគ្នាទៅវិញទៅមក រវាងប្រទេសនិងប្រជាជន ។
កិច្ចប្រជុំពេញអង្គលើកទី៣នេះនឹងបញ្ជាក់កាន់តែច្បាស់លាស់ពីបុរេសកម្មរបស់ប្រទេសចិនដែលតែងគាំទ្រដល់ការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ហើយរួមជាមួយបណ្តាប្រទេសនានាសម្រេចឲ្យបាននូវការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងការអភិវឌ្ឍឈ្នះ-ឈ្នះ ។ ប្រទេសចិនយល់ថា ពិភពលោកគួរតែអនុញ្ញាតដោយសោមន្សរីករាយ ឱ្យពន្លឺនៃសន្តិភាពឆ្លងកាត់ពីមួយជំនាន់ទៅមួយជំនាន់ នាំគ្នាជំរុញល្បឿន ការអភិវឌ្ឍប្រកបដោយចីរភាព និងការធានាឲ្យមានការរីកចម្រើន ផ្នែកអរិយធម៌ ដែលនេះជាអ្វីដែលបក្សកុម្មុយនីស្តចិន តែងប្រាថ្នានិងផ្តល់ជូនដល់ប្រជាជាតិចិន ក៏ដូចជាបំណងប្រាថ្នា របស់ប្រជាជនគ្រប់ប្រទេសទាំងអស់ចង់បាន ហើយវាក៏ជាការទទួលខុសត្រូវ ដែលរដ្ឋបុរសទាំងអស់ក្នុងជំនាន់ របស់យើងនេះគួរតែរែកពុន។

ជារួម លទ្ធផលនៃកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អាណត្តិទី២០ នឹងបង្ហាញដល់ពិភពលោកថា ប្រទេសចិនដែលជាសមាជិកស្ថាបនិក របស់អង្គការសហប្រជាជាតិ ហើយក៏ជាប្រទេសដំបូងគេបង្អស់ ដែលបានចុះហត្ថលេខាលើធម្មនុញ្ញអង្គការ សហប្រជាជាតិនឹងបង្កើនសកម្មភាព របស់ខ្លួនចូលរួមជាមួយបណ្តាប្រទេសនានា ក្នុងការរួមគ្នាថែរក្សាសន្តិភាព វិបុលភាព វឌ្ឍនភាពរបស់មនុស្សជាតិ ដោយខិតខំបង្កើនកម្លាំងជាមួយបណ្តាប្រទេសនានា ទាំងអស់ក្នុងការរួមសាមគ្គីគ្នា ដោះស្រាយបញ្ហាសកលដោយឈរយ៉ាងរឹងមាំ លើទម្រនៃកិច្ចកសាង សហគមន៍ជោគវាសនារួម នៃមនុស្សជាតិ ៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
សមាជិកប្រតិបត្តិ សមាគមមិត្តភាពកម្ពុជា-ចិន

To Top