ព័ត៌មានអន្តរជាតិ

សេវាសម្ងាត់អាមេរិក ពន្យល់ពីការបរាជ័យ ក្នុងការធានាសុវត្ថិភាព ពីលើដំបូលអគារ ពេលមានការបាញ់ ប្រហារលោក ដូណាល់ ត្រាំ

RT News

បរទេស៖ លោកស្រី Kimberly Cheatle ដែលជាប្រធានសេវាសម្ងាត់ របស់សហរដ្ឋអាមេរិក បានអះអាងថា ការព្រួយបារម្ភអំពីសុវត្ថិភាព បានរារាំងភ្នាក់ងារ របស់លោកស្រីពីការពង្រាយ នៅលើដំបូលអគារ ពីការធ្វើឃាត ដែលនឹងក្លាយជាគោលដៅ របស់លោក ដូណាល់ ត្រាំ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា បេក្ខភាពប្រធានាធិបតីលោក ដូណាល់ ត្រាំ បានរួចផុតពីការស្លាប់យ៉ាងតូចចង្អៀត អំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតនៅទីក្រុង Butler រដ្ឋ Pennsylvania កាលពីថ្ងៃសៅរ៍ នៅពេលដែលខ្មាន់កាំភ្លើងតែម្នាក់ឯង បានបាញ់ប្រហារជាច្រើនគ្រាប់ទៅលើលោក ដូណាល់ ត្រាំ ។ ព័ត៌មានលម្អិតអំពីសេវាសម្ងាត់ របស់លោកបានប្រតិកម្មតបវិញបន្ទាប់ពីគ្រាប់កាំភ្លើង បានបាញ់ត្រូវចៀករបស់លោក។ អ្នកចូលរួមយុទ្ធនាការនោះម្នាក់បានស្លាប់ និងពីរនាក់ទៀតរងរបួសធ្ងន់ ។

លោកស្រី Cheatle បានប្រាប់ ABC News កាលពីថ្ងៃអង្គារថា “ជាពិសេសអគារនោះមានដំបូលជម្រាល នៅចំណុចខ្ពស់បំផុតរបស់វា ដូច្នេះហើយ អ្នកដឹងទេថា មានកត្តាសុវត្ថិភាពមួយ ដែលនឹងត្រូវបានពិចារណានៅទីនោះ ដែលយើងមិនចង់ដាក់នរណាម្នាក់ឡើង លើដំបូលជម្រាលនោះទេ” “ដូច្នេះហើយ អ្នកដឹងទេ ការសម្រេចចិត្តត្រូវបានធ្វើឡើង ដើម្បីធានាផ្នែកសុវត្ថិភាពអគារពីខាងក្នុងវិញ។

អ្នកបាញ់ប្រហារដែលត្រូវបាន គេកំណត់អត្តសញ្ញាណថា ឈ្មោះ Thomas Matthew Crooks អាចឡើងលើកំពូលនៃអគាររោងចក្រ ហើយមានខ្សែបន្ទាត់ច្បាស់លាស់ មកលើលោក ដូណាល់ ត្រាំ ក្នុងចម្ងាយតិចជាង ១២០ ម៉ែត្រ។ ដំបូលដែលត្រូវបានចោទបញ្ហាគឺ មានជម្រាលតិចជាងដំបូល ដែលនៅពីក្រោយឆាកប្រមូលផ្តុំ ដែលមានទីតាំងអ្នកបាញ់ប្រឆាំងសេវាសម្ងាត់។

ការពន្យល់របស់លោកស្រី Cheatle បានជួបជាមួយ នឹងកំហឹង និងការមិនជឿក្នុងចំណោមអ្នកជំនាញ។ Joe Kent អតីតមន្ត្រីកងកម្លាំងពិសេស របស់កងទ័ពឥឡូវនេះកំពុងឈរឈ្មោះសម្រាប់សភា គឺបានបង្ហាញការងឿងឆ្ងល់ថា ហេតុអ្វីបានជាសេវាសម្ងាត់មិនទទួលបាន ចំណុចចូលប្រើប្រាស់អគារ។

ចំណែករដ្ឋមន្ត្រីសន្តិសុខមាតុភូមិ អាមេរិក លោក Alejandro Mayorkas បាននិយាយថា សេវាសម្ងាត់ “បរាជ័យ” ក្នុងការដើរតួក្នុងព្រឹត្តិការណ៍ កាលពីថ្ងៃសៅរ៍ ប៉ុន្តែថាគាត់មាន “ទំនុកចិត្ត 100%” ទៅលើលោកស្រី Cheatle ។ នាយកសេវាសម្ងាត់បានប្រាប់ ABC News ប៉ុន្តែបានបន្ថែមថា ការប៉ុនប៉ងធ្វើឃាតគឺ “មិន អាចទទួលយកបាន” និង “អ្វីមួយដែលមិនគួរកើតឡើងម្តងទៀត” ប៉ុន្តែបានបន្ថែមថា លោកស្រីមិនមានចេតនា លាលែងពីតំណែងនោះទេ៕
ប្រែសម្រួលៈ ណៃ តុលា

To Top