យូអិន៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក Antonio Guterres បានជំរុញ ឱ្យមានការសង្កត់ធ្ងន់ជាថ្មី លើដំណោះស្រាយនយោបាយ ចំពោះវិបត្តិ ដែលកំពុងកើតមាន នៅតំបន់ហ្គាហ្សា។
លោក Courtenay Rattray ប្រធានខុទ្ទកាល័យអគ្គលេខាធិការ អង្គការសហប្រជាជាតិ បានប្រាប់កិច្ចពិភាក្សា របស់ក្រុមប្រឹក្សាសន្តិសុខថា “យើងត្រូវតែផ្តោតលើការស្វែងរកដំណោះស្រាយនយោបាយ ដែលនឹងបញ្ចប់ការ កាន់កាប់ និងដោះស្រាយជម្លោះស្របតាមច្បាប់អន្តរជាតិ និងដំណោះស្រាយដែលពាក់ព័ន្ធ របស់អង្គការសហប្រជាជាតិ”។
លោក Rattray បានគូសបញ្ជាក់អំពីស្ថានភាព ធ្ងន់ធ្ងរនៅហ្គាហ្សា ដែលកំណត់ដោយជម្លោះដែលកំពុងបន្ត និងភាពគ្មានច្បាប់ ហើយបានលើកឡើង ពីការព្រួយបារម្ភអំពីការកើនឡើង នៃអស្ថិរភាពក្នុងតំបន់ និងវិបត្តិដ៏សំខាន់នៅក្នុង តំបន់ហ្គាហ្សា ។
លោកបានផ្តល់ការធ្វើបច្ចុប្បន្នភាព ដ៏ស្រងូតស្រងាត់លើស្ថានការណ៍ ដោយលើកឡើងថា “ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រតិបត្តិការយោធាអ៊ីស្រាអែល និង ការប្រយុទ្ធកាន់តែខ្លាំងក្លានៅទូទាំងតំបន់ហ្គាហ្សា ។ គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ នៅតែបន្តត្រូវបានបាញ់ដោយក្រុមប្រដាប់ អាវុធប៉ាឡេស្ទីនពីតំបន់ហ្គាហ្សាឆ្ពោះទៅកាន់មជ្ឈមណ្ឌល ប្រជាជនអ៊ីស្រាអែល”។
លោកបានបន្ថែមថា “ទីក្រុងរ៉ាហ្វា ស្ថិតនៅក្នុងការបំផ្លិចបំផ្លាញ ហើយច្រកឆ្លងកាត់រ៉ាហ្វា នៅតែបិទ ដែលរារាំងប្រតិបត្តិការមនុស្ស ធម៌បន្ថែមទៀត” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
លោកបានកត់សម្គាល់ពីការ ផ្លាស់ទីលំនៅដ៏ធំនៅក្នុងតំបន់ហ្គាហ្សា ជាកន្លែងដែលមនុស្សជិត ២ លាននាក់ត្រូវបានផ្លាស់ ទីលំនៅ ដែលស្ទើរតែជាចំនួនប្រជាជនទាំងមូល នៃតំបន់ហ្គាហ្សា”៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
