ព័ត៌មានអន្តរជាតិ

លោក ត្រាំ ទទួល​យក​ការ​តែងតាំង​ពី​គណបក្ស​សាធារណរដ្ឋ ចំពេល​មាន​ភាព​ចលាចល​ជុំវិញ​ជោគវាសនា ​របស់​លោក បៃដិន

Kyodo

វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ បានទទួលយកជាផ្លូវការនូវការតែងតាំងប្រធានាធិបតីពីគណបក្សសាធារណរដ្ឋ នៅពេលដែលគូប្រជែងគណបក្សប្រជាធិបតេយ្យរបស់លោក ចូ បៃដិន កំពុងតស៊ូដើម្បីប្រយុទ្ធប្រឆាំងនឹងការសង្ស័យបន្ថែមទៀតអំពីសមត្ថភាពរបស់លោក ក្នុងការដំណើរការយុទ្ធនាការដ៏ជោគជ័យ និងបម្រើរយៈពេល ៤ឆ្នាំទៅមុខទៀត។

លោក ត្រា កំពុងថ្លែងសុន្ទរកថាទៅកាន់កន្លែងប្រមូលផ្តុំនៃគណបក្សសាធារណរដ្ឋក្នុងទីក្រុង Milwaukee មុនពេលគណបក្សបញ្ចប់សន្និបាតជាតិរយៈពេល ៤ថ្ងៃរបស់ខ្លួន។

ខណៈពេលដែលទទួលយកការតែងតាំងជាប្រធានាធិបតីជាប់ៗគ្នាជាលើកទីបីរបស់លោក ពីគណបក្ស ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីការរួចផុតពីការប៉ុនប៉ងធ្វើឃាតក្នុងអំឡុងពេលបាតុកម្មមួយ ដោយលោក ត្រាំ បានអំពាវនាវឱ្យមានឯកភាពជាតិ ដើម្បីធ្វើឱ្យសហរដ្ឋអាមេរិកកាន់តែរឹងមាំ និងរីកចម្រើន។

អតីតប្រធានាធិបតីអាយុ ៧៨ឆ្នាំរូបនេះត្រូវបានគេរំពឹងថានឹងបង្ហាញការនិទានកថារបស់លោក ដែលតែងតែឮថាប្រទេសនេះស្ថិតក្នុងស្ថានភាពល្អប្រសើរជាងនេះទាំងក្នុងនិងក្រៅប្រទេសនៅពេលដែលលោកកាន់តំណែងជាងបច្ចុប្បន្នក្រោមការគ្រប់គ្រងរបស់លោក បៃដិន ។

លោក ត្រាំ ទំនងជារិះគន់ប្រទេសចិន ចំពោះការលួចការងាររបស់អាមេរិក តាមរយៈអ្វីដែលលោកចាត់ទុកថា ជាការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌ ខណៈពេលដែលលោកធ្វើជាអាណាព្យាបាលនៃសហគមន៍ ដែលត្រូវបានគេបំភ្លេចចោលនៅទូទាំងសហរដ្ឋអាមេរិក៕
ប្រែសម្រួល ឈូក បូរ៉ា

To Top